វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

កន្តុប

គុណនាម[កន់-តុប]

តូចហើយខ្លី :

មើលអត្ថន័យ
វចនានុក្រម

កន្តុល

គុណនាម[កន់-តុល]

ថ្លោសតែទាប :

មើលអត្ថន័យ
វចនានុក្រម

កន្តុលឱ

នាម[កន់-តុល-អោ]

ឈ្មោះវល្លិព្រៃមួយប្រភេទ ផ្លែប្រើធ្វើជាបន្លែបាន។

មើលអត្ថន័យ
វចនានុក្រម

កន្តូ

នាម[កន់-តូ]

ប្រដាប់មួយយ៉ាងមានសណ្ឋានប្រហែលនឹងក្លង ឬប្រអប់ជើងដំរី តែធំហើយមានគ្រប ច្រើនធ្វើដោយប្រាក់, ស្ពាន់, ឈើ សម្រាប់ដាក់ភោជនាហារ។

មើលអត្ថន័យ
វចនានុក្រម

កន្តូឡេត

នាម[កន់-តូ-ឡេត]

ឈ្មោះស្មៅទឹកមួយប្រភេទ សណ្ឋានទងនិងស្លឹកប្រហែលនឹងស្គន់ដំរី ប្រើធ្វើជាអន្លក់បាន។

មើលអត្ថន័យ
វចនានុក្រម

កន្តើយ

គុណកិរិយា, គុណនាម[កន់-តើយ]

ជើយ, ព្រងើយ, មិនយកចិត្តទុកដាក់នឹងធុរៈអ្វី។

មើលអត្ថន័យ
វចនានុក្រម

កន្តេះឡង់

នាម[កន់-តេះ-ឡង់]

ឈ្មោះសត្វល្អិតមួយប្រភេទ មានស្លាបរឹង សម្បុរខ្មៅ នៅក្នុងទឹក។

មើលអត្ថន័យ
វចនានុក្រម

កន្តែរ៉ែ

នាម[កន់-តែ-រ៉ែ]

ឈ្មោះរបាំ, ភ្លេងមួយយ៉ាង :

មើលអត្ថន័យ
វចនានុក្រម

កន្ត្រ

នាម[កន់-ត្រ]

រ៉កឥតកង់សម្រាប់ត្រធ្មៃ, ត្រតាថឿង, សម្រាប់ថ្ករតង្ករ។

មើលអត្ថន័យ
វចនានុក្រម

កន្ត្រក

[កន់-ត្រក]

របស់ដែលត្បាញពីឫស្សី ផ្ដៅ ក្រចៅ ជ័រ ជាដើម មានដៃយួរឬគ្មានដៃយួរ មានរាងផ្សេងៗសម្រាប់ដាក់សម្ភារៈឬអីវ៉ាន់ :

មើលអត្ថន័យ
វចនានុក្រម

កន្ត្រង

នាម[កន់-ត្រង]

ឈ្មោះសត្វមួយប្រភេទក្នុងពួកទន្សង, ត្រកួត។

មើលអត្ថន័យ
វចនានុក្រម

កន្ត្រងប្រេង

នាម[កន់-ត្រង-ប្រេង]

ឈ្មោះត្រីស្រកាមួយប្រភេទ រូបដូចត្រីកញ្ចាញ់ច្រាស តែធំជាង។

មើលអត្ថន័យ
វចនានុក្រម

កន្ត្រប់

នាម[កន់-ត្រប់]

ឈ្មោះត្រីស្រកាមួយប្រភេទ ពួកត្រីក្រាញ់តែរូបកន្តុលស្ដើងបន្តិចហើយធំជាងត្រីក្រាញ់។

មើលអត្ថន័យ
វចនានុក្រម

កន្ត្រាក

គុណនាម[កន់-ត្រាក]

រយីករយាក, សាកត្រាក :

មើលអត្ថន័យ
វចនានុក្រម

កន្ត្រាក់

កិរិយាសព្ទ[កន់-ត្រាក់]

ទាញកញ្ឆក់ដោយប្រញាប់ :

មើលអត្ថន័យ
វចនានុក្រម

កន្ត្រាក់សាច់ដុំ

នាម[កន់-ត្រាក់-សាច់-ដុំ]

(វេជ្ជ.) អាការៈទាញកញ្ឆក់នៃសាច់ដុំដែលរំញោចដោយប្រព័ន្ធប្រសាទឬដោយមូលហេតុផ្សេងៗ។

មើលអត្ថន័យ
វចនានុក្រម

កន្ត្រើយ

នាម[កន់-ត្រើយ]

ឈ្មោះស្មៅមួយប្រភេទ មានផ្កាចាក់ជាប់សំពត់អាវ :

មើលអត្ថន័យ
វចនានុក្រម

កន្ត្រេកកន្ត្រាក

គុណនាម[កន់-ត្រេក-កន់-ត្រាក]

កន្ត្រាកខ្លាំង។

មើលអត្ថន័យ