វចនានុក្រម.
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ពាក្យក្នុងប្រធានបទ
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
កត្តុវាចកៈ
ឈ្មោះវាចកៈមួយក្នុងវេយ្យាករណ៍បាលី។ ទម្រង់នៃល្បះ ដែលប្រធានធ្វើអំពើលើកម្មបទ។
កថា
ពាក្យ, សម្ដី, ពំនោល, ការសម្ដែង, រឿង។
កថាភាគ
ផ្នែកឬភាគនៃអត្ថបទ :
កថាវត្ថុ
រឿងនិទានដែលគួរនិយាយ គួរថ្លែង។
កថិន
សំពត់ដែលទាយកប្រគេនដល់ភិក្ខុសង្ឃក្នុងកថិនកាល គឺតាំងពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ ១៥កើតខែកត្តិក; បុណ្យកថិន គឺបុណ្យប្រគេនសំពត់នេះឯង។ សព្វថ្ងៃនេះច្រើនសរសេរ កឋិន តាមព្រះត្រៃបិដក។
កថិនត្ថារកិច្ច
កិច្ចក្នុងការក្រាលគ្រងនូវកឋិន, មាន ៨យ៉ាងគឺ បុព្វករណ (កិច្ចការខាងដើមមានការបោកគក់, ការចាត់ចែងវាស់វែង, ការកាត់, ការដានផ្គុំ, ការដេរ, ការជ្រលក់, ការធ្វើពិន្ទកប្ប) ១, បច្ចុទ្ធារ (ការដកចីវរចាស់) ១, អធិដ្ឋាន (ការតែងតាំងឈ្មោះចីវរថ្មី) ១, អត្ថារ (ការក្រាលគ្រង) ១, មាតិកា ១, បលិពោធ ១, ឧព្ភារ (ការដោះកថិន) ១និងអានិសង្ស ១។
កន
បក្ខពួក, បន, គ្នា :
កនិដ្ឋា
ប្អូន, ប្អូនតូច, ប្អូនពៅ។ ច្រើនប្រើក្នុងពាក្យកាព្យ ហៅស្ត្រីជាគូសង្សារ, គូសម្លាញ់ :
កន្តរ៉
ប្រដាប់ធ្វើដោយបន្ទោះឫស្សី ឬផ្ដៅ មានសណ្ឋានដូចកន្ត្រង មានដងវែងសម្រាប់បេះផ្លែស្វាយជាដើម។
កន្តាញ
ក្រអាញធំទៅខាងមិនសមនឹងកម្ពស់ :
កន្តារ
ផ្លូវលំបាកឬផ្លូវដែលច្រើនប្រកបដោយគ្រោះថ្នាក់។
កន្តាវរ៉ាវ
សុខុមសត្វពួកស្រមោច សម្បុរក្រហម ជើងវែងៗ តូចជាងអង្ក្រង :
កន្តាំង
រង្វាល់អនុភាគ គឺរង្វាល់មួយយ៉ាងដែលមានទំហំតូច មានចំណុះតិចជាងតៅ ដែលស្មើនឹងចំនួនពីរភាគ, បីភាគ ឬបួនភាគនៃតៅ :
កន្តិញកន្តុញ
(ម.ព. កន្តុញ)។
កន្តិល
ទាបពេក :
កន្តឹប
ឈ្មោះមួកម្យ៉ាង ដែលមនុស្សអ្នកកាន់សាសនាមហាម៉ាត់ពាក់, មួកដែលអត់ហាម ឬមានហាមតែផ្នែកខាងមុខ។
កន្តឹម
ពាក្យសម្រាប់ចម្រើនពាក្យអង្គុយ ឱ្យប្លែកឡើង :
កន្តុញ
ទាបពេក, តូចពេក, រញ់, រ៉ុញ :
