វចនានុក្រម.
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ពាក្យក្នុងប្រធានបទ
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
កង្ហិច
ឈ្មោះសត្វពួកកង្ហែន មាឌតូចជាងកង្ហែន ធំទ្រើសជាងកន្ថឹក។
កង្ហែន
សត្វមួយប្រភេទ ក្នុងពួកសត្វមានដោះសម្បុរខ្មៅប្រផេះ រូបធំជាងកង្ហិច ស៊ីផ្លែឈើនិងសាច់ក្នុងគ្រាប់ឈើជាអាហារ។
កងៗ
(ម.ព. ឡងៗ)។
កច្ចជាតិ
រុក្ខជាតិពុល, រុក្ខជាតិដែលមានជាតិពុល :
កច្ចាយនូបត្ថម្ភកៈ
ឈ្មោះក្បួនវេយ្យាករណ៍ជាជំនួយដល់មូលកច្ចាយនៈដែលសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ ព្រះសង្ឃរាជ គណៈមហានិកាយ បានរៀបរៀងក្នុងកាលដែលសម្ដេចមានសមណស័ក្ដិជាព្រះគ្រូសង្ឃសត្ថា។
កច្ចាយនៈ
នាមព្រះមហាថេរមួយអង្គ ជាអ្នកតែងក្បួនវេយ្យាករណ៍បាលីសម័យជាន់ដើម។ វេយ្យាករណ៍បាលីនោះ ក៏ហៅថា កច្ចាយនៈដែរ (ច្រើនហៅថា មូលកច្ចាយនៈ)។
កញ្ចក
(ព.ទ្រ.) មនុស្ស ឬសត្វដែលខ្ចកជើង។
កញ្ចក់
កែវឆ្លុះស្រមោល សម្រាប់មើលតែងខ្លួន។ កែវដែលសម្រាប់ដាក់ធ្វើជញ្ជាំងទូ ឬកាត់ឱ្យតូចៗ បិទភ្ជាប់ទៅលើវត្ថុអ្វីៗ ក៏ហៅថា កញ្ចក់ ដែរ :
កញ្ចក់ភ្នែក
ផ្នែកថ្លាដែលពាសគ្រាប់ភ្នែក។
កញ្ចប់
អ្វីៗដែលខ្ចប់, បង្វេចវេចខ្ចប់ :
កញ្ចប់កញ្ចូវ
សម្ដែងកាយវិការដោយធ្វើមាត់ដូចគេខ្ចប់ ធ្វើមុខក្រញូវ :
កញ្ចាញ់ចេក
ឈ្មោះសត្វមួយប្រភេទ ខ្លះពណ៌លឿងខ្ចី ខ្លះពណ៌បៃតង ជាពួកកង្កែប តែមានលំនៅខុសគ្នាពីកង្កែប ច្រើននៅអាស្រ័យតែនឹងស្លឹកឈើ, រន្ធឈើជាដើមដែលសើមដែលត្រជាក់។
កញ្ចាញ់ច្រាស
ឈ្មោះត្រីមួយប្រភេទ រូបកន្តុលស្ដើងតូច មានទ្រនុងខ្នងនិងទ្រនុងពោះជាបន្លា។
កញ្ចាម
តួអន្ទាក់សម្រាប់ទាក់ដំរីព្រៃ។
កញ្ចាស់
(ព.ទ្រ.) ដែលចាស់ខ្លាំង :
កញ្ចាំង
ឈ្មោះក្បាច់រចនាមានទំនងផ្សេងៗ ដែលហៅថាក្បាច់កញ្ចាំង ច្រើនធ្វើពីស្ពាន់ក្រាប។
កញ្ចឹងក
កន្លែងអវយវៈក្រោមកន្ទូតអូង។
កញ្ចុំ
វត្ថុរាយដែលរួមដែលប្រមូលគ្នាជាដុំ :
