វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

កញ្ចុះ

នាម[កញ់-ចុះ]

ឈ្មោះត្រីឥតស្រកាមួយប្រភេទ មានធ្មុងដុះនៅក្រោយត្រចៀកទាំងពីរខាង ធ្មុងមួយដុះនៅលើខ្នង រូបស្រដៀងគ្នានឹងត្រីឆ្លាំង តែតូចជាងត្រីឆ្លាំង។ កញ្ចុះមានបីប្រភេទគឺ កញ្ចុះក្ដោង, កញ្ចុះថ្ម, កញ្ចុះឆ្នូត។

មើលអត្ថន័យ
វចនានុក្រម

កញ្ចូញ

នាម[កញ់-ចូញ]

អវយវៈត្រង់ទីបំផុតនៃចង្វែកគូទ :

មើលអត្ថន័យ
វចនានុក្រម

កញ្ចែ

នាម[កញ់-ចែ]

នាមសត្វស្លាបតូចមួយប្រភេទ ពួកកំពោង ច្រើនចូលចិត្តស៊ីគមដូង, គមត្នោត តែស៊ីហើយ ដើមដូងត្នោតនោះតែងវិនាស។

មើលអត្ថន័យ
វចនានុក្រម

កញ្ចោង

នាម[កញ់-ចោង]

កូបដំរីដ៏វិសេសមានមុខបួន ដែលធ្វើវិចិត្រផ្សេងៗ សម្រាប់ជាទីនាំងម្ចាស់ផែនដី។

មើលអត្ថន័យ
វចនានុក្រម

កញ្ចោត

គុណនាម[កញ់-ចោត]

(ព.ទ្រ.) ដែលខ្ចកដោយមានជើងចោតម្ខាងឬទាំងពីរខាង ហើយដើរខ្ចោតៗ ជាន់ដីដោយចុងជើង កែងជើងផុតពីដី :

មើលអត្ថន័យ
វចនានុក្រម

កញ្ចោប

នាម[កញ់-ចោប]

របស់ដែលគេខ្ចោប គេវេច :

មើលអត្ថន័យ
វចនានុក្រម

កញ្ច្រង់

នាម[កញ់-ច្រង់]

សម្ដីរូបមេមត់ ហៅគោ។

មើលអត្ថន័យ
វចនានុក្រម

កញ្ច្រឹក

គុណកិរិយា[កញ់-ច្រឹក]

ដែលមានមាត្រតូចទាប :

មើលអត្ថន័យ
វចនានុក្រម

កញ្ច្រឺប

គុណនាម[កញ់-ច្រឺប]

ដែលបះឡើងខ្នឺបទៅលើ :

មើលអត្ថន័យ
វចនានុក្រម

កញ្ច្រែង

នាម[កញ់-ច្រែង]

ប្រដាប់ប្រើត្បាញនឹងបន្ទោះដូចល្អី, កញ្ជើ តែត្បាញរង្វើលៗ; កញ្ច្រែងរាងជ្រៅប្រហោងធំៗសម្រាប់ដាក់ត្រី, ឯកញ្ច្រែងរាងរាក់ហើយប្រហោងតូចៗសម្រាប់រែងអង្ករ :

មើលអត្ថន័យ
វចនានុក្រម

កញ្ឆក់

កិរិយាសព្ទ[កញ់-ឆក់]

ចាប់យកបានដោយប្រញាប់។

មើលអត្ថន័យ
វចនានុក្រម

កញ្ឆក់កញ្ឆែង

កិរិយាសព្ទ[កញ់-ឆក់-កញ់-ឆែង]

ចាប់ទាញកន្ត្រាក់ឥតគួរឥតប្រណី។

មើលអត្ថន័យ
វចនានុក្រម

កញ្ឆត

គុណនាម[កញ់-ឆត]

ដែលខាត, មានឈូង, ឆក, មិនជាធម្មតា :

មើលអត្ថន័យ
វចនានុក្រម

កញ្ឆល

កិរិយាសព្ទ[កញ់-ឆល]

លោត, ដាលច្រឡោត :

មើលអត្ថន័យ
វចនានុក្រម

កញ្ឆា

នាម[កញ់-ឆា]

ឈ្មោះដំណាំមួយប្រភេទ មានស្លឹកសម្រាប់ហាន់ជក់លាយនឹងថ្នាំជក់ទៅស្រវឹងនាំឱ្យងេងងោង វង្វេង។

មើលអត្ថន័យ
វចនានុក្រម

កញ្ឆាក់កញ្ឆែង

កិរិយាសព្ទ[កញ់-ឆាក់-កញ់-ឆែង]

ពាក្យនិយាយក្លាយពី កញ្ឆក់កញ្ឆែង។

មើលអត្ថន័យ
វចនានុក្រម

កញ្ឆាញ

គុណនាម[កញ់-ឆាញ]

ដែលរីកកំពាងច្រាញ :

មើលអត្ថន័យ
វចនានុក្រម

កញ្ឆាត់

កិរិយាសព្ទ, នាម[កញ់-ឆាត់]

លោតដោយស្នៀតផ្សេងៗ :

មើលអត្ថន័យ