វចនានុក្រម.
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ពាក្យក្នុងប្រធានបទ
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
កញ្ឆិត
ដែលខាត, ខ្វះបន្តិចបន្តួច មិនពេញតាមកំណើតធម្មតា :
កញ្ឆិល
រេចរឹល, ត្រប៉ិល, ត្រប៉ើល ដោយរួញដោយរេច, ដោយខើច។
កញ្ឆឹម
តូចជំទើរ, តូចទ្រនាប់ មើលទៅឃើញសមរម្យ (ពាក្យថ្នម) :
កញ្ឆួង
ធ្លុះកញ្ឆត, គ្រហួង។
កញ្ឆើញ
ខើចប៉ែកខាងលើ :
កញ្ឆើល
(ម.ព. កញ្ឆិល)។
កញ្ឆៀវ
ឈ្មោះខ្យងសមុទ្រមួយប្រភេទ មានស្នូកតូចកំប៉ាត មានកន្ទុយ សម្បុរដូចក្ដាម។
កញ្ឆេង
លោតដោយសប្បាយ, ដោយមានសោមនស្ស :
កញ្ឆែត
ឈ្មោះបន្លែវារិជតិណជាតិមួយប្រភេទ ជាវល្លិដុះក្នុងទឹកសម្រាប់ប្រើជាអន្លក់; ប្រើជាបន្លែក៏បាន។
កញ្ឆែវ
ដែលវៀចឆែវទៅម្ខាងៗ :
កញ្ឆោត
ដែលងាយបញ្ឆោត :
កញ្ជង់
ពាក្យសម្រាប់ចម្រើនពាក្យលិចឱ្យប្លែកឡើង :
កញ្ជនជៃ
ឈ្មោះត្រីស្រកាមួយប្រភេទ ក្នុងពួកត្រីរ៉ស់ សម្បុរខ្មៅពព្រុស ក្បាលរាងស្រួច សាច់សក្បុស។ ស្រុកខ្លះហៅ កន្ទន់ជៃ។
កញ្ជប់
ដែលរារង់, បង្អែបង្អង់, បណ្ដោះបណ្ដៃបំណុលគេដោយមានល្មមនឹងសងគេបាន ហើយទម្រន់បង្អង់មិនសងគេងាយ, ឬដែលខ្ចីប្រដាប់ប្រើប្រាស់របស់គេទៅ ហើយទម្រន់បង្អង់ទុកមិនឱ្យមកគេវិញ :
កញ្ជរ
ឈ្មោះខេត្តមួយក្នុងដែនកម្ពុជា ក្នុងកាលអំពីដើម (ឥឡូវរួមក្នុង ខេត្តក្រចេះ)។
កញ្ជាក់
អ្វីៗដែលគេខ្ជាក់ចោល :
កញ្ជាក់ស្លា
ឈ្មោះត្រីស្រកាមួយប្រភេទ រាងដូចត្រីកន្ត្រប់ សម្បុរប្រាយលាជ :
កញ្ជាត
ជាតិ។ ពាក្យសាមញ្ញ ប្រើដោយមានទោសៈ មើលងាយទ្រគោះបន្តុះបង្អាប់អ្នកដទៃណាមួយ ឥតខ្លាចចិត្ត ឥតញញើត :
