វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ត្រៃបិដក

នាម· noun [ត្រៃ-បិ-ដក់]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [ត្រៃ-បិ-ដក់] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា ៣ចំណែកគឺ វិនយបិដក (ច្បាប់ទូន្មាន ដែលព្រះសព្វញ្ញុពុទ្ធត្រង់ត្រាស់បញ្ញត្តនិងអនុញ្ញាត), សុត្តន្តបិដក (ពាក្យឱវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងប្រាប់ឱ្យពន្យល់ឱ្យដឹងការខុសត្រូវអាក្រក់ល្អគ្រប់យ៉ាង តែទ្រង់មិនបញ្ញត្តមិនអនុញ្ញាតដូចវិនយបិដកទេ), អភិធម្មបិដក (សេចក្ដីប្រាប់ពន្យល់អំពីចិត្ត, ចេតសិក, រូប, និព្វាន ដែលជាធម៌ល្អិតសុខុមគម្ភីរភាព តែមិនមានបញ្ញត្តិនិងអនុញ្ញាតទេ) ; ប្រជុំនៃព្រះពុទ្ធសាសនាទាំង៣ចំណែកនេះហៅដោយរួបរួមថា ព្រះត្រៃបិដក ឬ ព្រះត្រ័យបិដក ឬក៏ ត្រិបិដក ព្រោះទុកដូចជាល្អីឬភាជនៈដែលដាក់វត្ថុ៣ចំណែកឱ្យស្ថិតនៅមិនឱ្យរាត់រាយខ្ចាត់ខ្ចាយ។

អក្ខរាវិរុទ្ធឆ្លាស់៖ត្រិបិដកត្រ័យបិដកត្រ័យ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា ៣ចំណែកគឺ វិនយបិដក (ច្បាប់ទូន្មាន ដែលព្រះសព្វញ្ញុពុទ្ធត្រង់ត្រាស់បញ្ញត្តនិងអនុញ្ញាត), សុត្តន្តបិដក (ពាក្យឱវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងប្រាប់ឱ្យពន្យល់ឱ្យដឹងការខុសត្រូវអាក្រក់ល្អគ្រប់យ៉ាង តែទ្រង់មិនបញ្ញត្តមិនអនុញ្ញាតដូចវិនយបិដកទេ), អភិធម្មបិដក (សេចក្ដីប្រាប់ពន្យល់អំពីចិត្ត, ចេតសិក, រូប, និព្វាន ដែលជាធម៌ល្អិតសុខុមគម្ភីរភាព តែមិនមានបញ្ញត្តិនិងអនុញ្ញាតទេ) ; ប្រជុំនៃព្រះពុទ្ធសាសនាទាំង៣ចំណែកនេះហៅដោយរួបរួមថា ព្រះត្រៃបិដក ឬ ព្រះត្រ័យបិដក ឬក៏ ត្រិបិដក ព្រោះទុកដូចជាល្អីឬភាជនៈដែលដាក់វត្ថុ៣ចំណែកឱ្យស្ថិតនៅមិនឱ្យរាត់រាយខ្ចាត់ខ្ចាយ។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. ត្រិបិដក ឬ ត្រៃបិដក; បា. តិបិដក ឬ តេបិដក "ល្អីបីឬប្រជុំនៃល្អីបី ...")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់