វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សំស្ក្រឹត

នាម· noun [ស័ង-ស្ក្រិត] ឬ [ស័ង-សៈ-ក្រិត]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [ស័ង-ស្ក្រិត] ឬ [ស័ង-សៈ-ក្រិត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះភាសាដើមដំបូងបំផុតរបស់ពួកហិណ្ឌូ; លុះចំណេរកាលតៗមកដរាបដល់សម័យបច្ចុប្បន្ននេះ សំស្ក្រឹតក្លាយជាមតកភាសា (ភាសាស្លាប់) ព្រោះមិនមានជនជាតិណាមួយប្រើជាសម្ដីសម្រាប់ជាតិរបស់ខ្លួនដោយគ្រប់គ្រាន់ឡើយ (ប្រើខ្លះបន្តិចបន្តួច), គ្រាន់តែទុកជាមូលភាសាឬប្រើកត់ត្រាគម្ពីរក្បួនច្បាប់ប៉ុណ្ណោះ ដ្បិតភាសានេះមានរបៀបវេយ្យាករណ៍ទៀងទាត់ល្អណាស់។ ភាសាសំស្ក្រឹតទុកដូចជាមាតាឬបងបង្កើតនៃបាលីភាសា របៀបវេយ្យាករណ៍ភាសាបាលីប្រើអនុលោមតាមសំស្ក្រឹតស្ទើរតែទាំងអស់ (ខ្មែរសម័យពីដើមសរសេរជា សង្សក្រឹត ក៏មាន តែសម័យឥឡូវមិនប្រើ)។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឈ្មោះភាសាដើមដំបូងបំផុតរបស់ពួកហិណ្ឌូ; លុះចំណេរកាលតៗមកដរាបដល់សម័យបច្ចុប្បន្ននេះ សំស្ក្រឹតក្លាយជាមតកភាសា (ភាសាស្លាប់) ព្រោះមិនមានជនជាតិណាមួយប្រើជាសម្ដីសម្រាប់ជាតិរបស់ខ្លួនដោយគ្រប់គ្រាន់ឡើយ (ប្រើខ្លះបន្តិចបន្តួច), គ្រាន់តែទុកជាមូលភាសាឬប្រើកត់ត្រាគម្ពីរក្បួនច្បាប់ប៉ុណ្ណោះ ដ្បិតភាសានេះមានរបៀបវេយ្យាករណ៍ទៀងទាត់ល្អណាស់។ ភាសាសំស្ក្រឹតទុកដូចជាមាតាឬបងបង្កើតនៃបាលីភាសា របៀបវេយ្យាករណ៍ភាសាបាលីប្រើអនុលោមតាមសំស្ក្រឹតស្ទើរតែទាំងអស់ (ខ្មែរសម័យពីដើមសរសេរជា សង្សក្រឹត ក៏មាន តែសម័យឥឡូវមិនប្រើ)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. ក្ល.; សំ. សំស្ក្ឫត "ពាក្យសម្រិតសម្រាំង, ភាសាសម្រាំង", ឫ> រឹ; បា. សក្កដ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់