វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ យ · ២៦៧ ពាក្យ

វចនានុក្រម

យីថោ

នាម[យី-ថោ]

ឈ្មោះឈើផ្កាមានសន្លឹកតូចជមវែងស្រួចៗ មានជ័រសផ្កាជាចង្កោម សម្បុរក្រហមខ្ចី មានស្រទាប់ ស្ទើរចាប់ច្រឡំនឹងផ្កាកុលាប ក្លិនក្រអូបប្រហើរឆ្អិតតែផ្សាយមិនសូវបានឆ្ងាយ, បើកាត់ឱ្យជាប់ទាំងមែកត្រាំក្នុងទឹកដបទុកបានយូរថ្ងៃ, ហៅថា យីថោក្រហម ឥឡូវក្នុងប្រទេសកម្ពុជា មានយីថោមួយប្រភេទផ្សេង មានដើមស្លឹកផ្កាដូចយីថោក្រហមដែរ ប៉ុន្តែផ្កាមានព័ណ៌ស, ហៅថា យីថោ ស ផ្កាពុំសូវមានក្លិនទេ។ មានមួយប្រភេទទៀតដើមធំមានជ័រស ស្លឹកស្រួចៗដែរ តែតូចៗខ្លីៗបន្តិច ផ្កាសម្បុរលឿងឥតស្រទាប់ រូបសណ្ឋានស្រដៀងនឹងផ្កាត្រកួន តែ តូចជាង មានផ្លែសាច់ផុសៗ, ហៅថា យីថោលឿង។ (ច្រើនហៅ យិតថោ ជាង)។

មើលអត្ថន័យ
មុនទំព័រ ៧ នៃ ១៥បន្ទាប់