ក
តួព្យញ្ជនៈទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី១ក្នុងវគ្គទី១។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [k] ជាព្យញ្ជនៈរនាំងក្រអូម ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។

“”
តាំងផ្ដើម, តាំងធ្វើ :
“កសាង, កកើត, កចេតិយ, កភូមិ។”
អវយវៈដែលតពីក្បាលទៅស្មាឬទៅខ្លួននៃមនុស្សសត្វ :
“កមនុស្ស, កមាន់។”
កន្លែងដែលតជាប់ពីមាត់ដបជាដើមចុះទៅទល់នឹងក្អេងក៏ហៅ ក ដែរ :
“កដប, កក្អម។”
ផ្នែកនៃដៃឬជើងដែលតភ្ជាប់ពីប្រអប់ដៃទៅកំភួនដៃឬពីប្រអប់ជើងទៅកំភួនជើង :
“កដៃ, កជើង។”
ជាយអាវខាងលើនៅជុំវិញកឬត្រង់កន្លែងស៊កក្បាលបាន :
“អាវកឌុប, អាវកវៀល។”
ផ្នែកដែលតភ្ជាប់ពីដៃចង្កូតទៅតួកង់ឬម៉ូតូ :
“កកង់, កម៉ូតូ។”
ទងខាងដើមកួរស្រូវក៏ហៅ ក ដែរ :
“កស្រូវ, កកួរ។”
ផ្នែកស្ដួចដែលតភ្ជាប់ទៀបកោះទៅនឹងផ្ទៃដីគោក :
“កទៀបកោះ។”
1