ស្វែងយល់ពីពាក្យ

និយមន័យ

១៥ ន័យ
១

អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម (កម្មជាកុសល, កម្មជាអកុសល) :

ឧទាហរណ៍

“ទទួលកម្ម, រងកម្ម តាមកម្មចុះ គឺទទួល, រង តាមអំពើដែលខ្លួនបានធ្វើ បានសន្សំមកហើយ។”

២

(ទស្សនៈ.) ច្បាប់ធម្មជាតិសកលនៃហេតុនិងផល ដែលសំដៅដល់អំពើប្រកបដោយចេតនារបស់មនុស្សនៅក្នុងទស្សនវិជ្ជារបស់ឥណ្ឌា។ អំពើល្អឬអាក្រក់ជាអ្នកកំណត់វាសនារបស់សត្វលោក :

ឧទាហរណ៍

“ប្រជាជនខ្មែរភាគច្រើនជឿលើច្បាប់កម្មផល។”

៣

(ភាសា.) ពាក្យរណបសម្រាប់បង្គ្រប់សេចក្ដីឱ្យពាក្យដែលខ្លួនជារណប។ កម្មអាចជាកម្មរបស់កិរិយាសព្ទឬកម្មរបស់នាមសព្ទ។ តាមធម្មតា ចំពោះកិរិយាសព្ទ កម្មជាពាក្យឬកន្សោមពាក្យចាំបាច់សម្រាប់ពាក្យជំពូកនេះ ដែលប្រើជាបម្រាប់ប្រធាន ដើម្បីធ្វើឱ្យល្បះមានវេយ្យាករណភាព។ បញ្ញត្តិនេះត្រូវបានគេសម្គាល់ដោយពាក្យផ្សេងៗគ្នាតាមអ្នកវេយ្យាករណ៍ គឺ : កម្មរង កម្មបទ បទកម្ម ជាដើម :

ឧទាហរណ៍

“គោស៊ីស្មៅ (ស្មៅ ជាកម្ម), លោក ញ៉ុក ថែម បាននិពន្ធរឿង “កុលាបប៉ៃលិន” (រឿង “កុលាបប៉ៃលិន” ជា កម្ម)។”

៤

ដំណើរអស់កម្ម :

ឧទាហរណ៍

“គាត់ស្លាប់ដោយកម្មក្ខ័យរបស់គាត់។”

៥

ខ្យល់កើតអំពីកម្ម គឺខ្យល់ដែលបក់ក្នុងឧទរមាតាកាលប្រសូតបុត្រ។ ខ្យល់នេះហើយ ដែលបក់នាំកូនឱ្យប្រសូតចេញចាកផ្ទៃមាតា។

ឧទាហរណ៍

“”

៦

ហេតុជាទីតម្កល់នៃបរិកម្ម :

ឧទាហរណ៍

“ចម្រើនកម្មដ្ឋាន។”

៧

អន្តរាយនៃការងារ, ការវិនាសខូចខាតការងារ; អន្តរាយព្រោះកម្ម។

ឧទាហរណ៍

“”

៨

សាលនៃការងារ, រោងសម្រាប់ធ្វើការរបរផ្សេងៗ។

ឧទាហរណ៍

“”

៩

ផ្លូវឬគន្លងនៃកម្ម គឺដំណើររបស់អំពើអាក្រក់ឬល្អដែលសត្វលោកធ្វើដោយ កាយ វាចា ចិត្ត; ខាងអាក្រក់ហៅថា អកុសលកម្មបថ មាន ១០យ៉ាង, ខាងល្អហៅថា កុសលកម្មបថ មាន ១០យ៉ាង។

ឧទាហរណ៍

“”

១០

ការរវល់, កង្វល់ដោយការងារ, ការជាប់ចំពាក់ដោយកិច្ចការផ្សេងៗ។

ឧទាហរណ៍

“”

១១

ពាក្យសម្រាប់សូត្រប្រកាសជំនុំសង្ឃ ឱ្យដឹងក្នុងកិច្ចជាសង្ឃកម្មផ្សេងៗ តាមវិនយប្បញ្ញត្តិក្នុងព្រះពុទ្ធសាសនា :

ឧទាហរណ៍

“សូត្រកម្មវាចា។”

១២

ភិក្ខុជាអាចារ្យ អ្នកសូត្រនូវកម្មវាចា (លោកគ្រូសូត្រ)។

ឧទាហរណ៍

“”

១៣

ផលរបស់កម្ម, ផលកម្ម (ជាបុណ្យឬជាបាប)។ :

ឧទាហរណ៍

“ទទួលកម្មវិបាក។”

១៤

ជំនឿចំពោះកម្ម, សេចក្ដីជឿនូវអំពើដែលត្រូវធ្វើ។

ឧទាហរណ៍

“”

១៥

កន្លែងធ្វើការងារ, ទីប្រជុំនៃការងារ។

ឧទាហរណ៍

“”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់