វចនា.
វចនានុក្រមខ្មែរវចនានុក្រម

កម្មវត្ថុ

[កាំ-ម៉ៈ-វាត់-ថុ] ឬ [កាំ-វាត់-ថុ]

រឿងនៃការងារ; សេចក្ដីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗ ដើម្បីឱ្យដឹងថាជា រឿងនេះ រឿងនោះ :

ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

រឿងនៃការងារ; សេចក្ដីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗ ដើម្បីឱ្យដឹងថាជា រឿងនេះ រឿងនោះ :

ឧទាហរណ៍

“សំបុត្រជាផ្លូវការ ច្រើនតែមានកម្មវត្ថុ។”

២

(ទស្សនៈ.) មនុស្សណាម្នាក់ ក្រុមណាមួយឬអ្វីមួយ ទាំងរូបី ទាំងអរូបី ដែលទទួលរងអំពើ (ផ្លូវកាយឬផ្លូវចិត្ត) ពីប្រធានឬអ្នកធ្វើអំពើ :

ឧទាហរណ៍

“លោក«ក»ត្រូវបានលោក«ខ»ប្រើប្រាស់ដើម្បីសម្រេចបំណងរបស់ខ្លួន។ ក្នុងករណីនេះ លោក«ក»គឺជាកម្មវត្ថុ ឯលោក«ខ»គឺជាប្រធាន (អ្នកធ្វើអំពើ)។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់