វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១៧ ន័យ
១

ផ្ដាច់ដោយប្រដាប់មានមុខមុតមានកន្ត្រៃ, រណារជាដើម :

ឧទាហរណ៍

“កាត់ឈើ, កាត់សក់, កាត់សំពត់។”

២

(ប.ព.) ប្ដូរឯកសារផ្នែកខ្លះនៃអត្ថបទ រូបភាព ព័ត៌មានឬ កិច្ចការណាមួយពីកន្លែងមួយទៅកន្លែងមួយទៀត។

ឧទាហរណ៍

“”

៣

(ព.ប្រ.) លុប, បំបាត់ លែងឱ្យមាន :

ឧទាហរណ៍

“កាត់គ្រោះ, កាត់ចង្រៃ, កាត់លាភ។”

៤

(សំនួន.) លែងហ៊ាន ឬឈប់ធ្វើអ្វីមួយតទៅទៀត :

ឧទាហរណ៍

“ថ្ងៃក្រោយសុំកាត់កន្ទុយលាបកំបោរហើយ។”

៥

(សំនួន.) តាំងចិត្តធ្វើអ្វីមួយដោយមិនអៀនខ្មាស ដោយលះបង់កិត្តិយស ដើម្បីសម្រេចគោលបំណងអ្វីមួយ :

ឧទាហរណ៍

“នាងកាត់កេរ្តិ៍កាត់ខ្មាសមកតាមសង្សារ។”

៦

(សំនួន.) ប្រើវិធីដោះស្រាយសម្របតាមបញ្ហាដែលកើតមានរួចហើយ។

ឧទាហរណ៍

“”

៧

(សំនួន.) បំភ្លេចឬដកក្ដីស្រឡាញ់ពីនរណាម្នាក់ឬអ្វីៗ ឱ្យជ្រះស្រឡះពីក្នុងចិត្ត :

ឧទាហរណ៍

“កាត់ចិត្តកាត់ថ្លើមខ្លះទៅ។”

៨

កាត់មែករុក្ខជាតិមួយផ្នែកទៅដាំនៅកន្លែងណាមួយជាបណ្ដោះអាសន្ន ដើម្បីឱ្យមែកនោះដុះឫស និង មានកម្លាំងគ្រប់គ្រាន់ ទើបយកទៅដាំ :

ឧទាហរណ៍

“យើងផ្សាំតាង៉ែនដោយកាត់បណ្ដុះ។”

៩

កាត់ទៅមកញយៗ។

ឧទាហរណ៍

“”

១០

និយាយស្ទាក់ពាក្យគេ, និយាយស្កាត់សម្ដីរបស់គេក្នុងពេលដែលគេកំពុងនិយាយ។

ឧទាហរណ៍

“”

១១

និយាយសង្ខេបទ្រួសៗ ដោយលើកឡាត់ចោលខ្លះ។

ឧទាហរណ៍

“”

១២

ដែលកើតអំពីមាតាបិតាជាតិទីទៃពីគ្នា ឬអំពីមេបាដែលមានជាតិ ឬទ្រង់ទ្រាយទីទៃពីគ្នា :

ឧទាហរណ៍

“កូនកាត់, កូននេះកាត់ទៅខាងម្ដាយ។”

១៣

ឆេះ; ដែលឆេះ :

ឧទាហរណ៍

“ឧសនេះកាត់ល្អ។”

១៤

ទស្សន៍ទាយ, ស្មានទុកជាមុន តាមរយៈអំណះអំណាងអ្វីមួយ :

ឧទាហរណ៍

“កាត់លេខឆ្នោត, កាត់សប្ដិ, កាត់ប្រស្នា។”

១៥

(ព.ប្រ.) ដើរតម្រង់; សំដៅឆ្ពោះ (ហាក់ដូចគេកាត់ផ្ដាច់ចំកណ្ដាលអ្វីៗ) :

ឧទាហរណ៍

“កាត់ភូមិកាត់ស្រុក, កាត់ភក់កាត់ជ្រាំ, កាត់ពីនាយធ្លាក់អាយ។”

១៦

កកេរបំផ្លាញ :

ឧទាហរណ៍

“កណ្ដុរកាត់ខោអាវអស់។”

១៧

បំផ្លាញដោយប្រតិកម្មគីមី :

ឧទាហរណ៍

“អាស៊ីដកាត់បន្ទះដែក។”

ចំណាំការប្រើប្រាស់

(ព.ផ្ទ. ក្លិតឬក្លេត)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់