កូនជ្រូក
ពាក្យសម្រាប់ប្រើភ្ជាប់ទៅនឹងពាក្យកុន ភាពយន្ត ឬវីដេអូដែលអាសអាភាស :
ពាក្យសម្រាប់ប្រើភ្ជាប់ទៅនឹងពាក្យកុន ភាពយន្ត ឬវីដេអូដែលអាសអាភាស :
ពាក្យសម្រាប់ប្រើភ្ជាប់ទៅនឹងពាក្យកុន ភាពយន្ត ឬវីដេអូដែលអាសអាភាស :
“វីដេអូកូនជ្រូក។”
(ព.ប្រ.) អ្នករងគ្រោះដោយអំពើជួញដូរមនុស្ស, អ្នកឆ្លងដែនខុសច្បាប់ :
“រត់ពន្ធកូនជ្រូក។”
វត្ថុមួយប្រភេទដែលធ្វើពីដីដុត សូនជារូបសត្វជ្រូក មានប្រហោងក្នុង និង មានចោះរន្ធពីលើឬចំហៀង សម្រាប់សន្សំលុយ ឬក៏សម្រាប់តាំងលំអ។
“ការសន្សំលុយដាក់ក្នុងកូនជ្រូក។”
ផ្នែកមួយនៃឧបករណ៍អគ្គិសនីដែលប្រើជាជំនួយផ្តល់ថាមពលភ្លើងដល់អំពូលអគ្គិសនី។
“កូនជ្រូករបស់អំពូលម៉ែត្រដាច់ភ្លើង នៅតែភ្លឺជាមួយថ្មលីតធីណឹមល្អ។”
ឧបករណ៍មួយប្រភេទដែលប្រើជាជំនួយនៃគ្រឿងម៉ាស៊ីន និងមានតួនាទីជាប្រដាប់បាញ់ប្រេង (គ្រឿងម៉ាស៊ីន)។
“ជួសជុលកូនជ្រូកម៉ាស៊ីន (ប្លង់ស័រ) ៤ សេស-៨ សេស។”
ដុំឈើមួយប្រភេទដែលគេប្រើសម្រាប់កល់ រុញ ឬរំកិលវត្ថុផ្សេងៗដែលមានទំហំធំៗនិងធ្ងន់ៗ។
“កូនជ្រូកសម្រាប់កល់ឡាន។”