វចនានុក្រមខ្មែរវចនានុក្រម
កោរ
កិ. [កោ]
កាត់រំលីងដោយកាំបិតកោរ :
កាត់រំលីងដោយកាំបិតកោរ :
កាត់រំលីងដោយកាំបិតកោរ :
“កោរសក់, កោរចិញ្ចើម, កោរពុកចង្កា។”
(សំនួន.) ខូចខាតហិនហោចអ្វីមួយ បន្តិចម្ដងៗដោយការធ្វេសប្រហែស :
“...ឥតកណ្ដៀរកោរកណ្ដុរកាត់ ចាយណាស់មិនបាត់មិនមានល្អៀង... (កំណាព្យវិជ្ជាជាសម្បត្តិ)។”
(សំនួន.) មិននឹងនរ គឺជួនធូរស្រាល ជួនធ្ងន់ធ្ងរ; ដែលប្រែប្រួលជានិច្ច :
“ជំងឺគាត់ មួយថ្ងៃកាត់មួយថ្ងៃកោរ, ឫកវាមួយថ្ងៃកាត់មួយថ្ងៃកោរទេ។”
(ព.ប្រ.) ដែលឆ្លៀតកេងចំណេញច្រើនក្នុងការលក់ទំនិញឬនៅក្នុងល្បែង :
“កោរមិនដាក់ទឹក គឺកេងចំណេញហួសហេតុ, គេនាំគ្នាកោរគាត់ឡើងអស់លុយពីខ្លួន។”