វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១០ ន័យ
១

ហៅដោយអំណាចអាជ្ញា :

ឧទាហរណ៍

“ដីកាកោះ។”

២

អំពាវនាវហៅ (ឆ្កែ) :

ឧទាហរណ៍

“ឆ្កែកោះអណ្ដើក។”

៣

និមន្ត អញ្ជើញ ហៅឱ្យចូលរួមប្រជុំដោយមានរបៀបវារៈនិងតាមកាលកំណត់ :

ឧទាហរណ៍

“ព្រះមហាក្សត្រកោះប្រជុំព្រឹទ្ធសភាអាណត្តិថ្មី។”

៤

ហៅដោយអំណាចបង្គាប់បញ្ជាណាមួយ :

ឧទាហរណ៍

“តុលាការកោះហៅសាក្សីឱ្យចូលបំភ្លឺសំណុំរឿង។”

៥

លើកផ្គងឡើង; ច្រើននិយាយតែខាងធ្នូសរ :

ឧទាហរណ៍

“កោះសរតម្រង់។”

៦

ធ្វើវត្ថុមានគ្រឿងបរិភោគជាដើមឱ្យមានទឹកព័ទ្ធជុំវិញមានសណ្ឋានជាកោះ :

ឧទាហរណ៍

“យកស្ករទៅកោះទឹកកុំឱ្យស្រមោចស៊ីបាន។”

៧

ទីដី ឬភ្នំ ដែលមានទឹកព័ទ្ធជុំវិញ :

ឧទាហរណ៍

“កោះកុង, កោះទន្សាយ។”

៨

ថ្ពក់ :

ឧទាហរណ៍

“ក្បឿងកោះជាប់នៅដៃរណែង។”

៩

អវយវៈក្នុងពោះបក្សី, ក្រពះបក្សី :

ឧទាហរណ៍

“កោះមាន់, កោះទា។”

១០

ពាក្យសម្រាប់និយាយផ្សំនឹង កៀន ថា កៀនកោះ គឺ កន្លៀត ចន្លោះតូច :

ឧទាហរណ៍

“រកសព្វកៀនកោះ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់