វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

ឈ្មោះឈើមួយប្រភេទមានជ័រស្អិតយឺតសម្រាប់ធ្វើសម្ភារៈបានច្រើនយ៉ាង :

ឧទាហរណ៍

“ដើមកៅស៊ូ, ចម្ការកៅស៊ូ។”

២

រូបធាតុស្វិតយឺតដែលគេចាក់បង្ហូរពីដើមឈើនោះ ក៏ហៅថា កៅស៊ូ ដែរ :

ឧទាហរណ៍

“ជ័រកៅស៊ូ។”

៣

កៅស៊ូមានរាងជារង្វង់ សម្រាប់ចងរឹតវត្ថុប្រើប្រាស់ ឬជាល្បែងក្មេងខ្លះ :

ឧទាហរណ៍

“ក្មេងលេងផ្ទាត់កៅស៊ូ, ក្រងកៅស៊ូកងធ្វើចម្ពាមបាញ់សត្វ។”

៤

សម្ភារៈធ្វើអំពីក្រណាត់កៅស៊ូមិនជ្រាបទឹក ប្រើសម្រាប់ការពារជម្រាបទឹកឬទឹកភ្លៀង :

ឧទាហរណ៍

“ទទូរកៅស៊ូភ្លៀង, គ្របកៅស៊ូភ្លៀង។”

៥

(ម.ព. ជ័រលុប)។

ឧទាហរណ៍

“”

៦

សារធាតុម្យ៉ាងធ្វើពីកាកសំណល់ប្រេងកាត ដោយលាយជាមួយសារធាតុផ្សេងៗ ដើម្បីផលិតជាសម្ភារៈប្រើប្រាស់។

ឧទាហរណ៍

“”

៧

សារធាតុពណ៌ខ្មៅដែលបានមកពីកាកប្រេងកាតសម្រាប់ផ្សំជាមួយនឹងវត្ថុធាតុដើមផ្សេងទៀតនៅក្នុងសំណង់ផ្លូវថ្នល់ :

ឧទាហរណ៍

“កៅស៊ូថ្នល់, ថ្នល់ចាក់កៅស៊ូ។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់