វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ខ្វារដោយក្រចក :

ឧទាហរណ៍

“ឆ្មាក្រចៅដាច់សាច់។”

២

ឈ្មោះតិណជាតិ ដើមរឹងមួយប្រភេទក្នុងពួកធ្មៃ, ពួកកន្ទាំងបាយស សំបកប្រើការវេញខ្សែ ឬចងអ្វីៗ, ប្រើការត្បាញបាវមានប្រយោជន៍ធំណាស់។ ប្រទេសកម្ពុជាក្នុងសម័យពីដើម ក្រចៅពុំសូវលេចឮថាជារបរធំដុំប៉ុន្មានទេ លុះដល់ក្នុងសម័យសង្គមរាស្ត្រនិយម ដែលមានសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គជាព្រះប្រមុខរដ្ឋ, ក្រចៅជាដំណាំមានគុណភាពដ៏ប្រសើរ ជាសេដ្ឋកិច្ច សេដ្ឋកម្ម មានកេរ្តិ៍ឈ្មោះ ព្រោះប្រទេសកម្ពុជាមានរោងចក្រធ្វើបាវដ៏ធំទូលំទូលាយ ដែលកើតមានក្នុងខេត្តបាត់ដំបងជាដំបូងបង្អស់ នាំឱ្យប្រជាពលរដ្ឋសង្វាតដាំក្រចៅកើតច្រើនឡើងៗ តាមលំដាប់កាល។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ម.ព. ក្រញៅ ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់