វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

តូច, តូចច្រមិច គឺដែលរៀវក្រិន មិនធំតាមកំណត់កាលដែលត្រូវធំ :

ឧទាហរណ៍

“មនុស្សក្រិស។”

២

(វេជ្ជ.) ជំងឺបណ្ដាលមកពីឆ្អឹងមិនលូតលាស់ទៅតាមដំណាក់នៃសរីរាង្គមនុស្សនិងសត្វដែលបណ្ដាលមកពីកត្តាផ្សេងៗជាច្រើនជាពិសេសកង្វះវីតាមីន/ជីវជាតិដេ :

ឧទាហរណ៍

“ពន្លឺព្រះអាទិត្យនៅពេលព្រឹកអាចជួយកាត់បន្ថយជំងឺក្រិស។”

៣

ក្មេងដែលដល់កំណត់អាយុគួរធំហើយនៅតែតូច។

ឧទាហរណ៍

“”

៤

ស្វាដែលមានរូបតូចជាងពួកស្វាឯទៀត (អ្នកស្រុកខ្លះហៅ ស្វាក្រិស ថា ស្វា ស)។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ព.ផ្ទ. ដំឡោក ធ្លាប់សរសេរ ក្រិះឬក្រេះ, ក្រែះ, គួរលែងសរសេរដូច្នេះតទៅទៀត ព្រោះសរសេរក្លាយឃ្លាតពីពាក្យដើម ដែលអ្នកប្រាជ្ញខ្មែរបុរាណប្រើនោះឆ្ងាយណាស់ ខ្មែរបុរាណសរសេរ ក្រិឝ បំប្លែងមកជា ក្រិស តាំងពីឈប់ប្រើ ឝនិងឞ ដែលសម្រាប់សរសេរឱ្យចំពាក្យសំស្ក្រឹតនោះរៀងមក ទុកឱ្យនៅតែ ស ឱ្យប្រើជួស ឝ ឞ, ឯ ឞ យកមួយចំហៀងមកប្រើជាជើង ស ្ស នេះ ដូច បក្សី, យក្ស, អារក្ស ជាដើម)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់