វចនានុក្រមខ្មែរ

ក្រុមហ៊ុន

អង្គភាពជំនួញដែលមានដើមទុនរួម បានមកពីការចូលហ៊ុនគ្នាដើម្បីធ្វើអាជីវកម្ម រកប្រាក់ចំណេញ :

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

អង្គភាពជំនួញដែលមានដើមទុនរួម បានមកពីការចូលហ៊ុនគ្នាដើម្បីធ្វើអាជីវកម្ម រកប្រាក់ចំណេញ :

ឧទាហរណ៍

“ក្រុមហ៊ុនអចលនទ្រព្យ, ក្រុមហ៊ុនទេសចរណ៍។”

២

ក្រុមហ៊ុនដែលបង្កើតឡើងក្រោមច្បាប់នៃប្រទេសដទៃ ហើយបានមកបោះទីតាំងធ្វើពាណិជ្ជកិច្ចនៅក្នុងប្រទេសសាមី។

ឧទាហរណ៍

“”

៣

នីតិបុគ្គលដែលផ្ដល់ជូនអតិថិជននូវការប្រើប្រាស់និងអាស្រ័យផលពីចលនវត្ថុណាមួយដោយយកថ្លៃឈ្នួល។

ឧទាហរណ៍

“”

៤

ក្រុមហ៊ុនមូលធនមួយប្រភេទបង្កើតឡើងនិងចុះបញ្ជីតាមច្បាប់ ដឹកនាំ និងគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលដែលក្នុងនោះមានសមាសភាពជាអភិបាលយ៉ាងតិច៣រូប។ ក្រុមហ៊ុនប្រភេទនេះមានសិទ្ធិបោះចេញនូវមូលបត្រសម្រាប់លក់ជាសាធារណៈ ហើយម្ចាស់ភាគហ៊ុនម្នាក់ៗទទួលខុសត្រូវចំពោះបំណុលក្រុមហ៊ុនត្រឹមតែចំនួនភាគហ៊ុនដែលខ្លួនមានក្នុងក្រុមហ៊ុនប៉ុណ្ណោះ។

ឧទាហរណ៍

“”

៥

ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតដែលគ្រប់គ្រងនិងដឹកនាំដោយក្រុមប្រឹក្សាភិបាល បង្កើតដោយលក្ខន្តិកៈ និងជានីតិបុគ្គលដាច់ដោយឡែកពីម្ចាស់ភាគហ៊ុន ហើយម្ចាស់ភាគហ៊ុនទទួលខុសត្រូវត្រឹមចំនួនភាគហ៊ុនដែលខ្លួនបានទិញ។

ឧទាហរណ៍

“”

៦

ក្រុមហ៊ុនទទួលខុសត្រូវគ្មានកម្រិត បង្កើតឡើងដោយកិច្ចសន្យា ដែលមានបុគ្គល២នាក់ឡើងទៅ និងជានីតិបុគ្គលដែលមិនដាច់ដោយឡែកពីម្ចាស់។ ក្រុមហ៊ុននេះគ្រប់គ្រងដោយសហកម្មសិទ្ធិករទូទៅទាំងអស់។

ឧទាហរណ៍

“”

៧

ក្រុមហ៊ុនសហកម្មសិទ្ធិមួយប្រភេទដែលកើតឡើងពីកិច្ចសន្យារវាងបុគ្គលពីរឬច្រើននាក់ ដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិ ចំណេះដឹងឬសកម្មភាពរបស់បុគ្គលទាំងនោះ ដើម្បីប្រកបពាណិជ្ជកិច្ចរួមក្នុងគោលបំណងរកប្រាក់ចំណេញ ហើយសមាជិកទាំងអស់ជាសហកម្មសិទ្ធិករទូទៅ។

ឧទាហរណ៍

“”

៨

ក្រុមហ៊ុនសហកម្មសិទ្ធិមួយប្រភេទដែលកើតឡើងពីកិច្ចសន្យារវាងសហកម្មសិទ្ធិករទូទៅម្នាក់ឬច្រើននាក់ ដែលមានបុគ្គលម្នាក់ត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងនិងមានកាតព្វកិច្ចនៅក្នុងក្រុមហ៊ុនជាមួយសហកម្មសិទ្ធិករមានកម្រិតម្នាក់ឬច្រើននាក់ទៀត ដែលមានកាតព្វកិច្ចបង់ភាគទុនចូលទៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិនោះ។

ឧទាហរណ៍

“”

៩

ក្រុមហ៊ុនមូលធនមួយប្រភេទដែលបង្កើតឡើងនិងចុះបញ្ជីតាមច្បាប់ មានសមាជិកភាគហ៊ុនចាប់ពី២នាក់រហូតដល់៣០នាក់ ហើយសមាជិកម្នាក់ៗទទួលខុសត្រូវចំពោះបំណុលក្រុមហ៊ុនត្រឹមតែ ចំនួនភាគហ៊ុន ដែលខ្លួនបានដាក់ដើមទុនក្នុងក្រុមហ៊ុនប៉ុណ្ណោះ និង មិនអាចលក់ភាគហ៊ុនជាសាធារណៈបាន។ សរសេរកាត់ជា (ឯ.ក)។

ឧទាហរណ៍

“”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់