វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ខ័ឌ្គ

ន. [ខាត់]

គ្រឿងសស្ត្រាមួយប្រភេទ ផ្លែមានមុខទាំងពីរខាង មានសណ្ឋានដូចផ្លែលំពែង ប៉ុន្តែធំវែងជាងផ្លែលំពែង ដងខ្លីច្រើនជាងដងលំពែង មានស្រោមសម្រាប់ស៊កសៀតចង្កេះបាន ដោយមានខ្សែចងស្រាក់ភ្ជាប់នឹងស្រោមនោះ; ខ្មែរហៅគ្រឿងសស្ត្រានេះ តាមសំនៀងសៀមថា ខ័ន (ព្រះខ័នឬព្រះខាន់) ព្រោះសៀមសរសេរ ខររគ៍ (អ.ថ. ខា៎ន់) ដោយបំប្លែងអំពីពាក្យសំស្ក្រឹតថា ខឌ្គ។ យើងហៅថា ព្រះខ័ន យូរណាស់ហើយ :

ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឧទាហរណ៍

“ព្រះខ័នរាជ្យ, មន្ទីរព្រះខ័ន ឬ ហោព្រះខ័ន។”

ចំណាំការប្រើប្រាស់

(យើងសរសេរជា ព្រះខាន់ ក៏បាន ប៉ុន្តែបើពួកកវីខ្មែរ ត្រូវការប្រើក្នុងការតែងកាព្យប្រើពាក្យ ខ័ឌ្គឬព្រះខ័ឌ្គ តាមសម្ផស្សកាព្យដែលចាប់ជួនគ្នាខ្លះវិញ ក៏អាចប្រើបាន ព្រោះយើងមានពាក្យ ខ័ឌ្គ ក្នុងវចនានុក្រមខ្មែររបស់ប្រទេសយើងហើយ យើងតែងកាព្យល្បងមើលថា ព្រហ្មទត្តមហាក្សត្រិយ៍ ទតឃើញព្រះខ័ឌ្គនៅដៃកុមារ ឈ្មោះទីឃាវុ ដូចនឹងប្រហារ លុះទ្រង់ជ្រាបការណ៍ ទើបក្សាន្តព្រះទ័យ ...ថ្លែងពីរឿងព្រះបាទព្រហ្មទត្តនិងទីឃាវុកុមារ ក្នុងទីឃាវុកុមារជាតក)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់