វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

សម្ដីដែលសាមីខ្លួនហៅខ្លួនឯង :

ឧទាហរណ៍

“ខ្ញុំសុំអញ្ជើញបងទៅក្រុងព្រះសីហនុ ជាមួយនឹងខ្ញុំបាន ៣ ថ្ងៃ។”

២

សម្រាប់និយាយជាមួយនឹងមន្ត្រីមានស័ក្ដិមធ្យម ឬ ជាមួយនឹងមនុស្សឥតយសស័ក្ដិទេ ប៉ុន្តែគួរគោរព។

ឧទាហរណ៍

“”

៣

សម្រាប់និយាយជាមួយនឹងមន្ត្រីមានស័ក្ដិធំ។

ឧទាហរណ៍

“”

៤

ជាព្រះរាជឱង្ការនៃព្រះមហាក្សត្រិយ៍ ដែលទ្រង់ប្រាស្រ័យជាមួយនឹងប្រជាពលរដ្ឋដោយការគួរសម; បើព្រះរាជឱង្ការពុំគួរសមទេ ដូចអ្នកបម្រើបម្រាស់ស្និទ្ធជិតព្រះអង្គជាដើមថា អញ ឬ អញឯង។

ឧទាហរណ៍

“”

៥

ខ្ញុំ សម្រាប់ស្ត្រីនិយាយ។

ឧទាហរណ៍

“”

៦

មនុស្សដែលកំដឹងទ្រព្យគេ គឺមនុស្សដែលទាល់ក្រ ហើយទៅខ្ចីទ្រព្យគេមកចិញ្ចឹមជីវិត រកសងគេមិនបាន យកខ្លួនទៅនៅបម្រើគេ ឬ មាតាបិតាចំពាក់ទ្រព្យគេឱ្យកូនទៅនៅបម្រើគេ, កូននោះក៏ឈ្មោះថាខ្ញុំគេ :

ឧទាហរណ៍

“មនុស្សខ្ញុំគេ។”

៧

អ្នកបម្រើ, អ្នករស់នៅចាំបម្រើឱ្យបានជាគ្នា, មនុស្សដែលនៅអាស្រ័យនឹងគេដូចជាខ្ញុំដែលគេលោះ :

ឧទាហរណ៍

“វាជាខ្ញុំកំដរគេ។”

ចំណាំការប្រើប្រាស់

(ម.ព. ទូលព្រះបង្គំ, ទូលព្រះបង្គំជាខ្ញុំ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់