ស្វែងយល់ពីពាក្យ

និយមន័យ

១០ ន័យ
១

ប្រដាប់សម្រាប់ចង ធ្វើឬវេញដោយផ្ដៅ ដោយជក់ដូងឬសរសៃធ្មៃ, សូត្រជាដើម។

ឧទាហរណ៍

“”

២

ខ្សែលួសមួយសំណុំដែលស្រោបដោយជ័រកៅស៊ូឬប្លាស្ទិក ប្រើសម្រាប់នាំចរន្តអគ្គិសនី ឬ សញ្ញាណអគ្គិសនី ឬ សូរស័ព្ទជាដើម :

ឧទាហរណ៍

“ខ្សែកាបមានប្រភេទលើអាកាស និងក្រោមដី។”

៣

ខ្សែលោហធាតុដែលកើតពីការវេញខ្សែលួសបញ្ចូលគ្នាឱ្យធំហើយមាំប្រើសម្រាប់យោងវត្ថុធ្ងន់ៗ :

ឧទាហរណ៍

“ស្ពានយោងដោយខ្សែកាបនៅជ្រោយចង្វា។”

៤

បន្ទាត់ត្រង់ដែលស្របនឹងអ័ក្សកូអរដោនេហើយកែងនឹងផ្ចិតផែនដី :

ឧទាហរណ៍

“ចលនាតាមខ្សែឈរនៅក្នុងមហាសមុទ្រ។”

៥

បន្ទាត់ដែលមានសណ្ឋានត្រង់ :

ឧទាហរណ៍

“ដែនម៉ាញេទិចរបស់ខ្សែត្រង់។”

៦

ខ្សែដេកដែលមានសណ្ឋានស្របទៅនឹងអ័ក្សអាប់ស៊ីស។

ឧទាហរណ៍

“”

៧

ខ្សែម្យ៉ាងដែលធំហើយមាំសម្រាប់ចងក្រៀកអ្វីមួយ ធ្វើឬវេញដោយផ្ដៅ ជក់ដូង សរសៃធ្មៃ ឬសូត្រជាដើម :

ឧទាហរណ៍

“គាត់ប្រើខ្សែពួរដើម្បីទាញរថយន្តដែលជាប់ភក់។”

៨

ខ្សែដែលមានក្រិតជារង្វាស់ប្រវែង សម្រាប់វាស់ឱ្យដឹងប្រវែង។

ឧទាហរណ៍

“”

៩

ខ្សែសម្រាប់ចងយឹតយោងរបស់អ្វីមួយដោយប្រើកម្លាំងទាំងស្រុងក្នុងការទាញ :

ឧទាហរណ៍

“កន្ត្រកដាច់ខ្សែយោង។”

១០

ខ្សែរាងមូលធ្វើពីលោហធាតុផ្សេងៗ ប្រើសម្រាប់ចង :

ឧទាហរណ៍

“វិធីរាយខ្សែលួសឆក់កណ្ដុរស្រែ។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់