វចនា.
វចនានុក្រមខ្មែរវចនានុក្រម

គង

កិ. [គង]

លើកវត្ថុដែលមានសណ្ឋានវែងដាក់សង្កត់លើអ្វីៗ តាមត្រូវការ ឬលើកជើង, លើកដៃដាក់លើគ្នា ឬដាក់លើអ្នកដទៃ :

ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

លើកវត្ថុដែលមានសណ្ឋានវែងដាក់សង្កត់លើអ្វីៗ តាមត្រូវការ ឬលើកជើង, លើកដៃដាក់លើគ្នា ឬដាក់លើអ្នកដទៃ :

ឧទាហរណ៍

“គងឈើ, គងឫស្សីលើដំបូលទូក, លើគំនរឧស; លើកជើងគងលើគ្នា, លើកដៃគងថ្ងាស។”

២

ទាស់, ឆ្គង :

ឧទាហរណ៍

“និយាយពាក្យគងទៅលើគេ, និយាយគងលើច្បាប់។”

៣

គ្រឿងភ្លេង ឬ គ្រឿងសម្រាប់វាយឱ្យសញ្ញាគ្នា ធ្វើដោយលោហជាតិ មានសណ្ឋានមូល មានដោះផតខាងក្នុង :

ឧទាហរណ៍

“គងតូច, គងធំ, វាយគងប្រជុំគ្នាស្ដាប់ធម៌។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់