គុណនាម
ពាក្យសម្រាប់បញ្ជាក់លក្ខណៈឱ្យនាម ហើយជាធាតុនៃកន្សោមនាម :
ពាក្យសម្រាប់បញ្ជាក់លក្ខណៈឱ្យនាម ហើយជាធាតុនៃកន្សោមនាម :
ពាក្យសម្រាប់បញ្ជាក់លក្ខណៈឱ្យនាម ហើយជាធាតុនៃកន្សោមនាម :
“ពាក្យ ខ្ពស់, ធំ, នេះ, នោះ, ពីរ, បី, ទាំងឡាយ, នានា ... ជាគុណនាម។”
គុណនាមកំណត់ដែលបង្ហាញឬបញ្ជាក់ពីកម្មសិទ្ធិ :
“តុខ្ញុំ ឡានយើង ម៉ូតូគេ ... ខ្ញុំ យើង គេ ជាគុណនាមកម្មសិទ្ធិ។”
គុណនាមប្រើសម្រាប់ចង្អុលបង្ហាញមនុស្ស សត្វ វត្ថុឬរុក្ខជាតិ ឱ្យឃើញច្បាស់លាស់ថានៅទីជិតឬទីឆ្ងាយពីអ្នកនិយាយ :
“ពាក្យ នេះ, នោះ, ទាំងនេះ, ទាំងនោះ,... ជាគុណនាមចង្អុល។”
(ភាសា.) គុណនាមចំនួន ឬ សំខ្យាសព្ទ ជាពាក្យដែលប្រើសម្រាប់បញ្ជាក់ចំនួនឬលំដាប់ : គុណនាមចំនួន មានគុណនាមចំនួនសម្រាប់រាប់ និង គុណនាមសម្រាប់សម្គាល់លំដាប់ :
“គុណនាមចំនួនសម្រាប់រាប់ (បកតិសំខ្យា) ដូចជា តុមួយ, ស្លាបព្រាមួយ,...។ គុណនាមចំនួនសម្គាល់លំដាប់ (បូរណសំខ្យា) ដូចជា តុទី១, ស្លាបព្រាទី១ ...។”
គុណនាមសម្រាប់ប្រាប់លក្ខណៈធម្មតាឬសម្ដែងគុណភាព លក្ខណៈរបស់មនុស្ស សត្វ វត្ថុ ទីកន្លែង … :
“តុធំ ឡានថ្មី ម៉ូតូចាស់ ... ធំ ថ្មី ចាស់ ជាគុណនាមប្រក្រតី។”
គុណនាមកំណត់ប្រើសម្រាប់សួររកសភាពលក្ខណៈ ចំនួន ... នៃមនុស្ស សត្វ វត្ថុជាដើម ហើយប្រើក្នុងល្បះសំណួរ :
“សៀវភៅអ្វីនៅលើតុ? អ្វី គឺជាគុណនាមសំណួរ។”
(ម.ព. បកតិគុណនាម ផង)។