វចនា.
វចនានុក្រមខ្មែរវចនានុក្រម

គ្រាស

ន. [គ្រាស]

ដំណើរដែលរាហូចាប់ ឬ បាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ (ពួកអ្នកប្រាជ្ញក្នុងប្រទេសខ្លះយល់ថា ស្រមោលផែនដីបាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ) :

ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ដំណើរដែលរាហូចាប់ ឬ បាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ (ពួកអ្នកប្រាជ្ញក្នុងប្រទេសខ្លះយល់ថា ស្រមោលផែនដីបាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ) :

ឧទាហរណ៍

“ថ្ងៃមានគ្រាស ឬ ថ្ងៃមានគ្រាះ។”

២

មនុស្សដែលល្មេញល្មើពីកំណើត ដោយហេតុកាលដែលមនុស្សនោះ នៅក្នុងផ្ទៃម្ដាយ ហើយជួនក្នុងឆ្នាំនោះ មានគ្រាសនៅថ្ងៃណាមួយ ឬក៏ កាលដែលមនុស្សនោះសម្រាលមកជួនលើថ្ងៃមានគ្រាស, អ្នកទាំងពួងច្រើនយល់ថា ល្មេញល្មើព្រោះគ្រាសកន្លង; បើមនុស្សដែលកាលនៅក្នុងផ្ទៃ ឬកាលសម្រាលមិនប្រទះលើគ្រាសដូច្នោះទេ, ទោះបី ល្មេញល្មើពីកំណើតដូច្នោះក្ដី, អ្នកទាំងពួងហៅមនុស្សនោះថា មនុស្សល្មេញល្មើ។ ទំនៀមខ្មែរពីបុរាណ សឹងមានជាប់មកដល់សព្វថ្ងៃនេះ ខ្លះថា ស្ត្រីដែលមានផ្ទៃពោះកាលបើប្រទះលើថ្ងៃមានគ្រាស ត្រូវឱ្យយកអកកំបោរមកដក់នឹងថ្នក់ ជាដំណើរអបទេសថា ឱ្យគ្រាសកន្លងអកកំបោរចុះ កុំឱ្យកន្លងកូនក្នុងឧទ្ទរ; បើមានគ្រឿងផ្ទះថ្មី ដែលនៅមិនទាន់បានសង់ ឬដែលកំពុងសង់នៅមិនទាន់ហើយ, កាលបើមានគ្រាស, ត្រូវឱ្យយកស្បូវភ្លាំងមកចងនឹងបង្គោល ឬ ដាក់លើគ្រឿងផ្ទះ ឬ ក៏ចងនឹងមេដំបូលផ្ទះថ្មីនោះ កុំឱ្យគ្រាសកន្លង ដោយយល់តាមរឿងរ៉ាវពីព្រេងនាយថា រាហូអសុរិន្ទ ខ្លាចស្បូវភ្លាំងណាស់។

ឧទាហរណ៍

“”

៣

(ម.ព. មនុស្សគ្រាសកន្លង)។

ឧទាហរណ៍

“”

៤

ដែលមានដំណើររាយបន្តគ្នា, ដែលដើរច្រវាត់បន្តគ្នា :

ឧទាហរណ៍

“ដើរគ្រាសគ្នា។”

ចំណាំការប្រើប្រាស់

(ច្រើននិយាយថា ចន្ទ្រគ្រាសនិងសូរ្យគ្រាស។ ម.ព. ចន្ទ្រគ្រាសនិងសូរ្យគ្រាស)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់