វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

វះកាត់ត្រង់គល់ទងយកអណ្ឌៈ (ពង) ចេញ :

ឧទាហរណ៍

“គ្រៀវគោ, គ្រៀវក្របី, គ្រៀវជ្រូក (ចំពោះតែឈ្មោល)។”

២

វះកាត់យកស្បូនចេញមិនឱ្យមានកូន :

ឧទាហរណ៍

“គ្រៀវជ្រូក (ញី)។”

៣

វះកាត់យកចេញនូវសាច់ដុំតូចជាប្រភពនៃតម្រេកក្នុងកាម :

ឧទាហរណ៍

“គ្រៀវមាន់ (ឈ្មោល)។”

៤

ដែលវះកាត់យកចេញរួចហើយនូវសាច់ដុំតូចជាប្រភពនៃតម្រេកក្នុងកាម :

ឧទាហរណ៍

“មាន់គ្រៀវ។”

៥

វាយ, ដំ ឬ កាត់សំបកជុំវិញដើម សកយកចេញឱ្យអស់មិនឱ្យរស់តទៅទៀត :

ឧទាហរណ៍

“គ្រៀវដើមក្រសាំង, គ្រៀវដើមគគីរ។”

៦

កាច់កន្ទុយផ្លែម្នាស់ដែលនៅមិនទាន់ចាស់ ដើម្បីឱ្យផ្លែម្នាស់បានថ្លោសល្អ; ជួនកាល គេកាច់កន្ទុយផ្លែចេញហើយគេរោយក្បុងមានជាតិប្រៃឡមៗ ដាក់ត្រង់កន្លែងដែលកាច់កន្ទុយចេញនោះ ដើម្បីឱ្យផ្លែម្នាស់ថ្លោសផង ឱ្យផ្លែនោះមានរសផ្អែមឈ្ងុយផង :

ឧទាហរណ៍

“គ្រៀវម្នាស់។”

៧

ក្ដិច, កាច់ត្រួយ ឬខ្នែងថ្នាំ ដើម្បីឱ្យស្លឹកបានរីកធំក្រាស់ល្អ ហើយខ្លាំង មិនល្វីង :

ឧទាហរណ៍

“គ្រៀវថ្នាំ។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់