វចនានុក្រមខ្មែរ

ចត្រង្គ

ឈ្មោះល្បែងមួយយ៉ាង មានកូន ៣២សម្រាប់លេងដើរលើក្ដារបួនជ្រុងមានក្រឡា ៦៤; បណ្ដាកូនទាំង ៣២នោះមានកូន ២ហៅថា ខុន ទុកជាស្ដេចទ្រង់រាជ្យ, មានកូន ២ហៅថា នាង ទុកជាព្រះអគ្គមហេសី, មានកូន ៤ហៅថា គោល ទុកជាសេនាបតី ឬ មេទ័ព, មានកូន ៤ហៅថា សេះ, មានកូន ៤ហៅថា ទូក, មានកូន ១៦ហៅថា ត្រី ទុកជាសេនាទាហានរេហ៍ពលរៀបជារបៀបសេនាកងទ័ពមានអង្គ ៤ជាល្បែងសម្រាប់លេងឱ្យឈ្លាសវៃក្នុងកលឧបាយរបស់អ្នកចម្បាំងក្នុងសម័យបុរាណ :

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឈ្មោះល្បែងមួយយ៉ាង មានកូន ៣២សម្រាប់លេងដើរលើក្ដារបួនជ្រុងមានក្រឡា ៦៤; បណ្ដាកូនទាំង ៣២នោះមានកូន ២ហៅថា ខុន ទុកជាស្ដេចទ្រង់រាជ្យ, មានកូន ២ហៅថា នាង ទុកជាព្រះអគ្គមហេសី, មានកូន ៤ហៅថា គោល ទុកជាសេនាបតី ឬ មេទ័ព, មានកូន ៤ហៅថា សេះ, មានកូន ៤ហៅថា ទូក, មានកូន ១៦ហៅថា ត្រី ទុកជាសេនាទាហានរេហ៍ពលរៀបជារបៀបសេនាកងទ័ពមានអង្គ ៤ជាល្បែងសម្រាប់លេងឱ្យឈ្លាសវៃក្នុងកលឧបាយរបស់អ្នកចម្បាំងក្នុងសម័យបុរាណ :

ឧទាហរណ៍

“ក្ដារចត្រង្គ, កូនចត្រង្គ, ក្រឡាចត្រង្គ, លេងចត្រង្គ, អុកចត្រង្គ។”

ចំណាំការប្រើប្រាស់

(ម.ព. ចតុរង្គ ផង។ បច្ចុប្បន្ន គេហៅជាទូទៅថា អុក)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់