ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

បុះដោយគ្រឿងប្រហារមានមុខស្រួច។ យកអ្វីៗក្រៅអំពីគ្រឿងប្រហារទៅបុះឬរុក :

ឧទាហរណ៍

“ចាក់ត្រី, ចាក់អន្ទង់; ចាក់ក្រឡេក, ចាក់ប្រឡែង, ចាក់ថ្នាំ ...។”

២

រលាក់អ្វីមួយចេញពីក្នុងអ្វីមួយដាក់ទៅក្នុង, ទៅលើវត្ថុ ឬទីកន្លែងផ្សេង :

ឧទាហរណ៍

“ចាក់ទឹក, ចាក់សម្រាម។”

៣

(សំនួន.) ដែលផ្អែមល្ហែមពេក, ដែលបង្ហាញនូវភាពស្និទ្ធស្នាលនឹងគ្នាណាស់ :

ឧទាហរណ៍

“សម្ដីចាក់ទឹកមិនលិច, ទំនាក់ទំនងចាក់ទឹកមិនលិច។”

៤

ធ្វើឱ្យកើតជាវត្ថុអ្វីមួយដោយការត្បាញ :

ឧទាហរណ៍

“ចាក់ស្មុគ, ចាក់កាតំ, ចាក់អាវ។”

៥

រំលេចជាក្បាច់លើក្រណាត់ ដោយការប៉ាក់ :

ឧទាហរណ៍

“ចាក់កន្សែង, ចាក់ស្រោមខ្នើយ។”

៦

ធ្វើឱ្យឮសូរសំឡេង និងបញ្ចាំងរូប ដោយប្រើថាសឬឧបករណ៍ផ្សេងៗ :

ឧទាហរណ៍

“ចាក់ថាស, ចាក់វីស៊ីឌី, ចាក់ម៉ាញ៉េ។”

៧

លេងភ្នាល់ក្នុងល្បែង :

ឧទាហរណ៍

“ចាក់អាប៉ោង, ចាក់ឡុកឡាក់, ចាក់បាល់, ចាក់ឆ្នោត។”

៨

ញែកទំព័រនៃគម្ពីរ ដើម្បីផ្សងវាសនានិងជោគជតា :

ឧទាហរណ៍

“ចាក់គម្ពីរ។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់