វចនានុក្រមខ្មែរវចនានុក្រម
ចាតុម្មហារាជិកា
ន. [ចា-តុំ-មៈ-ហា-រា-ជិ-កា]
ឈ្មោះស្ថានសួគ៌ទី ១ក្នុងស្ថានសួគ៌ទាំង ៦មានស្ដេចទេវតា ៤អង្គ ជាធំជាអ្នករក្សាលោកគឺព្រះបាទធតរដ្ឋ រក្សាទិសខាងកើត, ព្រះបាទវិរុឡ្ហក រក្សាទិសខាងត្បូង, ព្រះបាទវិរូបក្ខៈរក្សាទិសខាងលិច, ព្រះបាទកុវេរៈ (វេស្សវណ) រក្សាទិសខាងជើង។
