ចាមរី
សត្វចតុប្បាទមួយប្រភេទ មានរោមវែងៗសម្បុរសស្រោបខ្លួន មានសំណុំកន្ទុយសត្រសោលភ្លឺថ្លា, មានរូបសណ្ឋានស្រដៀងនឹងក្របី, ប៉ុន្តែមាឌតូចជាងក្របី, មានកំណើតរស់នៅក្នុងប្រទេសត្រជាក់ ដូចប្រទេសទីបេត៍ជាដើម, គេច្រើនយកសំណុំសក់កន្ទុយសត្វនេះធ្វើជា ស៊ែ ហៅថា វាលវីជនី, តាមរជ្ជប្រពៃណីតាំងពីបុរាណកាលរៀងមក វាលវីជនី នេះរាប់បញ្ចូលក្នុង រាជកកុធភណ្ឌ ទាំង ៥ឈ្មោះ, ចាមរី ជាសត្វប្រយ័ត្នជានិច្ចមិនឱ្យសក់កន្ទុយវា ប្រឡាក់ប្រឡូស។
