វចនានុក្រមខ្មែរវចនានុក្រម
ចាំបាច់
កិ. [ចាំ-បាច់]
ត្រូវតែ, ពុំគួរខាន :
ត្រូវតែ, ពុំគួរខាន :
ត្រូវតែ, ពុំគួរខាន :
“ចុះចាំបាច់ឱ្យគេមកធ្វើអ្វី? ចាំបាច់ឱ្យខ្ញុំទៅដែរធ្វើអ្វី? មិនចាំបាច់ជម្រាបម៉ែ ឱ្យជ្រាបរឿងនេះទេ។”
ដែលសំខាន់, ដែលត្រូវការ, ដែលត្រូវតែ, ដែលត្រូវតែមានខានពុំបាន :
“ការចាំបាច់, របស់ចាំបាច់; អង្ករជាវត្ថុចាំបាច់ របស់អ្នកបរិភោគបាយ; ប្រាក់ជាទ្រព្យចាំបាច់ក្នុងការចាយប្រើគ្រប់សព្វ។ល។”
(ប្រើជា បាច់, មិនបាច់ ខ្លះក៏បាន តាមគួរដល់ការប្រើ)។