ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

ទីទៃពីចេញ គឺទៅពីខាងក្រៅកាន់ខាងក្នុង :

ឧទាហរណ៍

“ចូលក្នុងបន្ទប់។”

២

មកពីខាងនាយកាន់ខាងអាយ ឬទៅពីខាងអាយកាន់ខាងនាយ :

ឧទាហរណ៍

“ចូលចាប់, ចូលលុក, ទឹកចូលព្រែក។”

៣

លះបង់ម្ខាងទៅរកម្ខាង :

ឧទាហរណ៍

“ចូលពួក។”

៤

ប្ដេជ្ញាខ្លួនជាអ្នកជឿស៊ប់តាមសាសនា :

ឧទាហរណ៍

“ចូលសាសន៍ពុទ្ធរ័តន៍, ចូលពុទ្ធសាសន៍, ចូលសាសន៍តិរ្ថិយ ...។”

៥

(វេជ្ជ.) ដែលនាំសារធាតុអ្វីមួយចូលទៅក្នុងសរីរាង្គ :

ឧទាហរណ៍

“សរសៃប្រសាទចូល។”

៦

ត្រូវតាមគន្លង ត្រង់ល្អ រត់ជួរល្អ ស៊ីគ្នាល្អ :

ឧទាហរណ៍

“អ្នកយល់ដឹងពីច្បាប់ចរាចរណ៍បើកបរចូលជួរមិនបំពានផ្លូវគេ។”

៧

រួមគំនិត ឃុបឃិត :

ឧទាហរណ៍

“ពួកនេះបានចូលដៃគ្នាមកធ្វើបាបខ្ញុំ។”

៨

(សំនួន.) (ម.ព. ចូលដៃ) :

ឧទាហរណ៍

“វាហ៊ានចូលដៃចូលជើងជាមួយសត្រូវ។”

៩

ទទួលបានសញ្ជាតិថ្មីខុសពីសញ្ជាតិដើម :

ឧទាហរណ៍

“គាត់ទៅនៅស្រុកគេរហូតបានចូលសញ្ជាតិ។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់