ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

អនុម័ត ប្រកាស បង្ហាញ :

ឧទាហរណ៍

“ចេញច្បាប់, ចេញឈ្មោះ, ចេញប្រកាស។”

២

លេចឡើង មានរូបរាងឡើង :

ឧទាហរណ៍

“ចេញផ្កា ចេញផ្លែ។”

៣

កើនឡើង រីកឡើង លូតលាស់ល្អ :

ឧទាហរណ៍

“សំណាបចេញ។”

៤

រ៉ាប់រងចំណាយ, បង់ (លុយ) :

ឧទាហរណ៍

“ចេញលុយ។”

៥

ឃ្លាតពីទីមួយទៅកាន់ទីមួយ :

ឧទាហរណ៍

“ចេញពីផ្ទះ។”

៦

(វេជ្ជ.) ដែលនាំសារធាតុអ្វីមួយចេញពីសរីរាង្គទៅក្រៅ :

ឧទាហរណ៍

“សរសៃប្រសាទចេញ។”

ចំណាំការប្រើប្រាស់

(ព.ផ្ទ. ចូល)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់