ចំណាន
ពាក្យក្លាយឃ្លាតសំឡេងពី ឆាំណានៗ ក្លាយសំឡេងពី ជំនាញ។
ពាក្យក្លាយឃ្លាតសំឡេងពី ឆាំណានៗ ក្លាយសំឡេងពី ជំនាញ។
ពាក្យក្លាយឃ្លាតសំឡេងពី ឆាំណានៗ ក្លាយសំឡេងពី ជំនាញ។
“”
(កាលពីក្នុងបុរាណសម័យព្រេងនាយសៀមយកពាក្យ ជំនាញ ទៅសរសេរជា ជាំនាញ អានថា ឆាំណាន, ខ្មែរខ្លះក្នុងសម័យនោះទៅនៅឯប្រទេសសៀមយូរឆ្នាំ ធ្លាប់និយាយតាមសៀម ដែលថា ជំនាញ ជា ឆាំណាន, លុះត្រឡប់មកនៅឯប្រទេសកម្ពុជាវិញ ក៏និយាយថា ឆាំណានៗ តាមធ្លាប់មាត់, លុះចំណេរកាលយូរតមក ខ្មែរឯទៀតៗ និយាយក្លាយឃ្លាតសំឡេងពី ឆាំណាន មកជា ចំណាន, ពាក្យជំនាញ របស់ខ្មែរក៏ទៅជាក្លាយសំឡេងពីរដងគឺ ជំនាញ ជា ឆាំណាន, ឆាំណាន ជា ចំណាន នេះឯង, ឯន័យរបស់ពាក្យទាំង ៣ សំឡេង : ជំនាញ > ឆាំណាន > ចំណាន នេះ គង់នៅតែដដែល គឺមានដំណើរសេចក្ដីថា ប៉ិន, ប្រសប់, ស្ទាត់; ពូកែ; វាងវៃ ដូចគ្នា។ ជំនាញ ជាសម្ដីរបស់ខ្មែរ, គួរខ្មែរយើងថាឱ្យច្បាស់តាមសម្ដីរបស់ជាតិយើងវិញ ជាការប្រពៃណាស់ ឈ្មោះថាយើងមិនព្រមថាឱ្យឃ្លាតចាកសម្ដីដើមរបស់ខ្លួន, កាលបើយើងនិយាយជាមួយនឹងសៀម សឹមយើងថាឆាំណាន ជាមួយនឹងគេទៅចុះ កុំថា ចំណាន ព្រោះកុំឱ្យសៀមគេថា យើងនិយាយមិនច្បាស់ដូចគេ។ នេះជាប្រវត្តិនៃពាក្យ ចំណាន)។