ចំណោល
(សេ.ហិ.) ការចាកចោល ការបោះបង់ :
(សេ.ហិ.) ការចាកចោល ការបោះបង់ :
(សេ.ហិ.) ការចាកចោល ការបោះបង់ :
“ចំណោលស្រុកស្រែមកកាន់ទីក្រុងនៅកម្ពុជា។”
ការចោល, ការបោះគ្រវែង :
“ចោលដុំដី ២-៣ ចំណោល។”
(ភូមិ.) ការប្រមាណទុកជាមុននៃស្ថានភាពឬចំនួនអ្វីមួយដោយផ្អែកលើទិន្នន័យ :
“ចំណោលប្រជាសាស្ត្រ។”
(គណិត.) ការចោលចំណុចឬរូបធរណីមាត្រពីទីតាំងមួយទៅទីតាំងមួយទៀត :
“ចំណោលកែង។”
(ភូមិ.) ការតាងផ្នែកនៃផ្ទៃផែនដីឬស៊្វែមេឃនៅលើផ្ទៃប្លង់ :
“ចំណោលកោន។”
(ភូមិ.) ចំណោលផែនទីសាស្ត្រមួយប្រភេទដែលកើតឡើងដោយចំណោលចំណុចផ្សេងៗនៃផ្ទៃផែនដីទៅលើកោនដែលមានកំពូលនៅលើអ័ក្សផែនដី ហើយដែលដាក់ឱ្យប៉ះនឹងផ្នែកណាមួយនៃផ្ទៃផែនដីតាមវិធីធរណីមាត្រច្បាស់លាស់។
“”
(សេ.ហិ.) បម្លាស់លំនៅក្នុងប្រទេសរបស់ក្រុមប្រជាជនដែលចេញពីជនបទ ទៅកាន់ទីក្រុងឬតំបន់ឧស្សាហកម្ម ដើម្បីស្វែងរកការងារធ្វើ :
“កម្លាំងពលកម្មភាគច្រើនមានប្រភពមកពីចំណោលជនបទ។”
(សេ.ហិ.) ទំហំនិងលក្ខណៈសម្គាល់ប្រជាជន ដែលគណនាសម្រាប់ពេលអនាគត ដោយផ្អែកលើការវិភាគនិន្នាការបច្ចុប្បន្នដូចជា កត្តាកើត កត្តាមរណៈ កត្តាបម្លាស់លំនៅ ជាដើម។
“”
(ភូមិ.) បច្ចេកទេសដែលអាចឱ្យតាងផ្ទៃផែនដីទាំងមូលឬដោយផ្នែកនៅលើផ្ទៃរាបនៃផែនទី :
“ចំណោលផែនទីសាស្ត្រមានបីប្រភេទសំខាន់ៗ គឺចំណោលស៊ីឡាំង ចំណោលកោន និងចំណោលអាស៊ីមុត។”
(ភូមិ.) ចំណោលផែនទីសាស្ត្រមួយប្រភេទដែលកើតឡើងដោយចំណោលចំណុចផ្សេងៗនៃផ្ទៃផែនដីទៅលើស៊ីឡាំងដែលដាក់ឱ្យប៉ះនឹងខ្សែអេក្វាទ័រឬផ្នែកផ្សេងៗនៃផ្ទៃផែនដីតាមវិធីធរណីមាត្រច្បាស់លាស់។
“”
(ភូមិ.) ចំណោលផែនទីសាស្ត្រមួយប្រភេទដែលកើតឡើងដោយចំណោលចំណុចផ្សេងៗនៃផ្ទៃផែនដីទៅលើប្លង់ដែលដាក់ឱ្យប៉ះនឹងផ្នែកណាមួយនៃផ្ទៃផែនដីតាមវិធីធរណីមាត្រច្បាស់លាស់។
“”