ស្វែងយល់ពីពាក្យ

និយមន័យ

១៨ ន័យ
១

ប្រមាណដែលរាប់ឃើញ ប្រមាណមានកំណត់ :

ឧទាហរណ៍

“ចំនួន ១០ នាក់, ប្រាក់ចំនួន ១០០ រៀល; បូកចំនួន។”

២

សេចក្ដីដែលចួនក្នុងកាព្យ (ម.ប្រ.)។

ឧទាហរណ៍

“”

៣

(គណិត.) ចំនួនដែលមានទម្រង់ x + iy ដែលក្នុងនោះ x និង y ជាចំនួនពិតហើយ i ជាឯកតានិមិ្មត :

ឧទាហរណ៍

“ចំនួន 3 – 2i ជាចំនួនកុំផ្លិច។ x ហៅថា ផ្នែកពិតនៃ z ហើយ y ហៅថាផ្នែកនិមិ្មតនៃ z។”

៤

(គណិត.) ចំនួនកុំផ្លិចមួយទៀតដែលឆ្លុះនឹងចំនួនកុំផ្លិចដើម ធៀបនឹងអ័ក្សអាប់ស៊ីស។

ឧទាហរណ៍

“”

៥

(គណិត.) ចំនួនចាប់ពី ០១២៣…ឡើងទៅ។

ឧទាហរណ៍

“”

៦

(គណិត.) ចំនួនគត់ដែលចែកដាច់នឹង ២:

ឧទាហរណ៍

“0, ± 2, ± 4 ជាចំនួនគត់គូ។”

៧

(គណិត.) ចំនួនចាប់ពី ១២៣… ឡើងទៅ។

ឧទាហរណ៍

“”

៨

(គណិត.) ចំនួនគត់វិជ្ជមាន ១, ២, ៣, ៤, ៥, … ឬ ចំនួន គត់អវិជ្ជមាន – ១, – ២, – ៣, – ៤, … ឬក៏ 0។

ឧទាហរណ៍

“”

៩

(គណិត.) ចំនួនគត់ដែលចែកមិនដាច់នឹង ២:

ឧទាហរណ៍

“± 1, ± 3, ± 5 ជាចំនួនគត់សេស។”

១០

ចំនួនដែលហៅតាងឈ្មោះ ដូចជាកីឡាករលេខ៧គឺកីឡាករពាក់អាវលេខ៧, ទឹកត្រីលេខ១ទឹកត្រីដែលមានស្លាកលេខ១។

ឧទាហរណ៍

“”

១១

(គណិត.) ចំនួនដែលប្រើគោលដប់ឬចំនួនដែលមានចំណុច ឬ ក្បៀស :

ឧទាហរណ៍

“10.112, 0.21, 3.5, 35.123, ជាចំនួនទសភាគ។”

១២

(គណិត.) ចំនួនមានទម្រង់ ki ដែល k ជាចំនួនពិត ហើយ i ជាឯកតានិម្មិត។

ឧទាហរណ៍

“”

១៣

(គណិត.) ចំនួនគត់ដែលចែកដាច់តែនឹង ១ហើយនឹងខ្លួនឯង :

ឧទាហរណ៍

“2, 3, 5, 7, 11, 13, 17, 19 ជាចំនួនបឋម។”

១៤

(គណិត.) ចំនួនសនិទាននិងចំនួនអសនិទានរួមបញ្ចូលគ្នា។

ឧទាហរណ៍

“”

១៥

(គណិត.) ចំនួនដែលជាឫសនៃពហុធាពីជគណិតណាមួយ។

ឧទាហរណ៍

“”

១៦

(គណិត.) សមាមាត្រ ផលធៀប ឬអត្រាដែលបានសរសេរជាមួយភាគបែងស្មើនឹង១០០។

ឧទាហរណ៍

“”

១៧

(គណិត.) ចំនួនដែលអាចសរសេរជាផលធៀបនៃចំនួនគត់រ៉ឺឡាទីបដែលមានភាគបែងខុសពីសូន្យ។

ឧទាហរណ៍

“”

១៨

(គណិត.) ចំនួនពិតដែលមិនមែនជាចំនួនសនិទាន។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

1

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់