វចនានុក្រមខ្មែរវចនានុក្រម
ច្បាប់
ន. [ច្បាប់]
សេចក្ដីបញ្ញត្ត សម្រាប់ឱ្យអ្នកនគរប្រតិបត្តិតាម :
សេចក្ដីបញ្ញត្ត សម្រាប់ឱ្យអ្នកនគរប្រតិបត្តិតាម :
សេចក្ដីបញ្ញត្ត សម្រាប់ឱ្យអ្នកនគរប្រតិបត្តិតាម :
“ច្បាប់ស្ដីពីការបង្កើតថវិកា។”
(ច្ប.) លិខិតគតិយុត្តដែលតាក់តែងឡើងដោយអង្គការនីតិបញ្ញត្តិ ដែលផ្អែកលើមូលដ្ឋានគោលការណ៍ទូទៅដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយមានប្រសិទ្ធភាពប្រតិបត្តិទូទាំងប្រទេស :
“ច្បាប់ចរាចរណ៍ផ្លូវគោក។”
វិន័យ, ក្រឹត្យក្រម, ក្បួនប្រដៅមនុស្សឱ្យប្រព្រឹត្តល្អ :
“ច្បាប់ប្រុស, ច្បាប់កូនចៅ។”
បែបយ៉ាង, តួយ៉ាង, គំរូ, សេចក្ដីដើម :
“បានចម្លងជា ២ ច្បាប់។”
ទ្រឹស្ដីវិទ្យាសាស្ត្រ ដែលបង្កើតឡើងដោយអ្នកប្រាជ្ញឬអ្នកស្រាវជ្រាវ ប្រកបដោយមូលដ្ឋានវិទ្យាសាស្ត្រ :
“ច្បាប់ទំនាញសកល។”