វចនានុក្រមខ្មែរវចនានុក្រម
ឆក់
ចាប់យកដោយប្រញាប់ :
ចាប់យកដោយប្រញាប់ :
ចាប់យកដោយប្រញាប់ :
“ចោរឆក់អីវ៉ាន់គេ។”
រងគ្រោះដោយចរន្តអគ្គិសនី :
“ខ្សែភ្លើងឆក់។”
ភ្ញោចដោយចរន្តអគ្គិសនី :
“ឧបករណ៍ឆក់។”
ឆ្លៀតឱកាសឬពេលធ្វើអ្វីមួយ ដោយមិនពេញលេញ :
“រកស៊ីឆក់កណ្ដៀត, ការងារឆក់កណ្ដៀត។”
(ព.ប្រ.) បណ្ដាលឱ្យបាត់បង់ជីវិត, សម្លាប់ :
“គ្រោះថ្នាក់ចរាចរណ៍ឆក់ជីវិតមនុស្ស។”
(ព.ប្រ.) ឆ្លៀតឱកាស រកឱកាសល្អដើម្បីនឹងធ្វើអ្វីមួយ :
“ឆក់ឱកាសជួញដូរគ្រឿងញៀន, ជនឆក់ឱកាស។”