វចនានុក្រមខ្មែរវចនានុក្រម
ជវភាព
ភាពនៃសន្ទុះ, ល្បឿន, ដំណើរដែលលឿនរហ័ស, របត់ល្បឿន; រយៈពេលដែលស្ទុះលឿនពីកន្លែងមួយទៅកន្លែងមួយទៀត :
ភាពនៃសន្ទុះ, ល្បឿន, ដំណើរដែលលឿនរហ័ស, របត់ល្បឿន; រយៈពេលដែលស្ទុះលឿនពីកន្លែងមួយទៅកន្លែងមួយទៀត :
ភាពនៃសន្ទុះ, ល្បឿន, ដំណើរដែលលឿនរហ័ស, របត់ល្បឿន; រយៈពេលដែលស្ទុះលឿនពីកន្លែងមួយទៅកន្លែងមួយទៀត :
“សេះនេះ មានជវភាពគ្រាន់បើជាងសេះនោះ។”
និយាយជា(ព.ប្រ.) ចំពោះល្បឿនរបស់ចិត្តជាដើមក៏បាន :
“ជវភាពរបស់ចិត្ត អាចប្រព្រឹត្តទៅបានសព្វទិសទី; ជវភាពនៃសេដ្ឋីកិច្ចជាតិក្នុងសម័យនេះ ឃើញថាបានចម្រើនកើនប្លែកជាងសម័យមុនៗ។”
(សេ.ហិ.) កម្លាំងជំរុញឱ្យមានសន្ទុះនៃកំណើនសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងពីការប្រែប្រួលឥរិយាបថទីផ្សារ សកម្មភាពធុរកិច្ច ការងារ ផលិតកម្ម ការវិនិយោគជាដើម។
“”
ស្ថានភាពប្រជាសាស្ត្រដែលនាំឱ្យ ឬធ្វើឱ្យសកម្មភាពសង្គម សេដ្ឋកិច្ចមានការវិវឌ្ឍ។
“”