វចនានុក្រមខ្មែរវចនានុក្រម
ជំទប់
ន. [ជំ-ទប់]
មន្ត្រីអ្នកកាន់ការក្នុងសង្កាត់ ជាអ្នកជួយទប់ទល់ចៅសង្កាត់នានាក្នុងប្រទេសកម្ពុជា មាន ៣នាក់ គឺ ជំទប់លេខ ១មានឋានន្តរជា ជំទប់រាជា, លេខ ២ជា ជំទប់សេនា, លេខ ៣ជា ជំទប់ភក្ដី; ហៅកាត់ខ្លីថា ជំទប់លេខ ១, ជំទប់លេខ ២, ជំទប់លេខ ៣។
