ឈ្នាប់
(ប.ព.) និមិត្តសញ្ញាមួយដែលតាងឱ្យផ្នែកដាច់ពីគ្នានៃរូប និង កំណត់ទីតាំងដែលត្រូវភ្ជាប់បន្ត។
(ប.ព.) និមិត្តសញ្ញាមួយដែលតាងឱ្យផ្នែកដាច់ពីគ្នានៃរូប និង កំណត់ទីតាំងដែលត្រូវភ្ជាប់បន្ត។
(ប.ព.) និមិត្តសញ្ញាមួយដែលតាងឱ្យផ្នែកដាច់ពីគ្នានៃរូប និង កំណត់ទីតាំងដែលត្រូវភ្ជាប់បន្ត។
“”
(រូប.) ឧបករណ៍ឬគ្រឿងមួយដែលត្រូវបានប្រើសម្រាប់ផ្នែកភ្ជាប់សៀគ្វីអគ្គិសនីពីរឬច្រើនដទៃផ្សេងៗចូលគ្នា (ឧបករណ៍នៅខាងចុងនៃខ្សែ ដែលដោតទៅក្នុងរន្ធ ឬ អន្តរមុខក្នុងគោលបំណងភ្ជាប់ឧបករណ៍មួយទៅឧបករណ៍មួយទៀត)។
“”
(ភាសា.) ពាក្យដែលគេប្រើសម្រាប់ភ្ជាប់ពាក្យទៅនឹងពាក្យ កន្សោមពាក្យទៅនឹងកន្សោមពាក្យ ឬល្បះទៅនឹងល្បះ :
“ឈ្នាប់ចង និង ឈ្នាប់ឃ្លា។ ។”
ពាក្យដែលប្រើសម្រាប់ភ្ជាប់ឃ្លារណបទៅនឹងឃ្លាច្បង :
“គាត់នឹងបង្ហើយកិច្ចការនេះ បើគាត់ត្រឡប់មកវិញ។ «បើ» ជាឈ្នាប់ឃ្លា។”
ឈ្នាប់ប្រើសម្រាប់ភ្ជាប់ធាតុពីរឬច្រើន ដែលធាតុទាំងនោះមានមុខងារដូចគ្នា ឬប្រភេទពាក្យដូចគ្នា ដោយមិនបណ្ដាលឱ្យធាតុណាមួយក្លាយជាធាតុរណបឡើយ :
“ចេក ដូង និងស្វាយ ជាដំណាំហូបផ្លែដែលងាយស្រួលដាំ។ និង គឺជាឈ្នាប់ចងក្នុងល្បះនេះ។”
(បញ្ញត្តិនេះក៏ត្រូវបានគេសម្គាល់ដោយពាក្យផ្សេងៗគ្នា ដូចជា និបាតសព្ទ, សន្ធានសព្ទ, ឈ្នាប់, ចំណង)។