ញាណ
សេចក្ដីដឹង, ប្រាជ្ញា ...។
សេចក្ដីដឹង, ប្រាជ្ញា ...។
សេចក្ដីដឹង, ប្រាជ្ញា ...។
“”
(ទស្សនៈ.) សភាពនៃការដឹងខ្លួន ការស្គាល់ ការយល់ ការចេះ និងការដឹងពីអ្វីមួយដែលកំពុងកើតឡើងនៅជុំវិញខ្លួនយើង។ ម្យ៉ាងទៀត ញាណ គឺជាសភាពរបស់ចិត្ត ដូចជា ការឈឺចាប់ វេទនារម្មណ៍ គំនិត និងការយល់ដឹងខាងផ្លូវចិត្តផ្សេងៗទៀត។
“”
ឋានន្តរស័ក្ដិទីរាជាគណៈសម្រាប់ចត្វាក្នុងប្រទេសកម្ពុជា។
“”
ប្រាជ្ញាដែលដឹង ដែលឃើញនូវសេចក្ដីពិត ដូចឃើញច្បាស់នូវសេចក្ដីមិនទៀងនៃរូបកាយជាដើម; បច្ចវេក្ខណញ្ញាណ គឺប្រាជ្ញាសម្រាប់ពិចារណានូវសង្ខា ...។
“”
(ម.ព. ញាណទស្សន)។
“”
ពន្លឺនៃសេចក្ដីដឹង គឺការយល់ភ្លឺឆ្លុះព្រោងមិនទើសគំនិត។
“”
លក្ខណៈនៃញាណ គឺគ្រឿងសម្គាល់របស់សេចក្ដីដឹង, ភ័ស្តុតាងដែលសម្ដែងឱ្យដឹងនូវហេតុការណ៍អំពីមុន ...។
“”
(ម.ព. ញាណលក្ខណ)។
“”
ឋានន្តរជាសមណស័ក្ដិទីរាជាគណៈសម្រាប់ត្រី ក្នុងប្រទេសកម្ពុជា។
“”
ចិត្តដែលប្រាសចាកសេចក្ដីដឹង; ចិត្តដែលមានតែជំនឿឥតសេចក្ដីដឹងការខុសឬត្រូវឡើយ :
“ធ្វើបុណ្យដោយញាណវិប្បយុត្ត គឺធ្វើបុណ្យកុសលណាមួយដោយជឿជាក់ថាបានបុណ្យ ប៉ុន្តែឥតមានសេចក្ដីដឹងអ្វីប្លែកជាងជំនឿនោះឡើយ; កិច្ចការអ្វីៗដែលអ្នកធ្វើៗតាមតែបង្គាប់គេ ឥតមានយល់ជាក់ខ្លួនឯងសោះ ក៏ហៅថា ធ្វើដោយញាណវិប្បយុត្ត ដែរ។”
ចិត្តដែលប្រកបដោយសេចក្ដីដឹង; ចិត្តដែលប្រកបដោយប្រាជ្ញា គឺចិត្តដែលមានជំនឿព្រមទាំងប្រាជ្ញាក៏មានផង :
“ធ្វើបុណ្យដោយញាណសម្បយុត្ត គឺកិច្ចការអ្វីៗដែលគេធ្វើដោយការយល់ជាក់ខ្លួនឯង ក៏ហៅថា ធ្វើដោយញាណសម្បយុត្ត ដែរ។”
ការសន្សំប្រមូល, រួបរួមសេចក្ដីដឹងទុកឱ្យមានច្រើន។
“”
ក្បួនសម្រាប់ទាយ, ក្បួនព្យាករណ៍។
“”
(ព្រះពុទ្ធ) ទ្រង់ជ្រាបច្បាស់នូវកិច្ចការអាថ៌កំបាំងជ្រាលជ្រៅផ្សេងៗ ដោយព្រះប្រាជ្ញា។ គេតែងប្រើពាក្យ ទ្រង់ញាណ នេះ ក្នុងការស្ដីបន្ទោសគ្នីគ្នាថា :
“គ្មាននរណាទ្រង់ញាណដូចព្រះទេ, បើខ្លួនមិនប្រាប់ធ្វើម្ដេចឱ្យគេដឹងផងបាន?។”
(ព.ផ្ទ. ញាណវិប្បយុត្ត)។