វចនានុក្រមខ្មែរវចនានុក្រម
ដង
កិ. [ដង]
ចូកកោយយកអ្វីៗ ពីក្នុងទឹក; ឬកោយយកទឹក :
ចូកកោយយកអ្វីៗ ពីក្នុងទឹក; ឬកោយយកទឹក :
ចូកកោយយកអ្វីៗ ពីក្នុងទឹក; ឬកោយយកទឹក :
“ដងត្រី, ដងទឹក ជាដើម។”
ដៃតំណគ្រឿងប្រដាប់អ្វីៗ សម្រាប់ចាប់កាន់ :
“ដងកាំបិត, ដងចប ជាដើម។”
បង្គោល, សសរវែងដែលដាំបញ្ឈរសម្រាប់ចងបង្ហូតទង់, គោម ជាដើម :
“ដងទង់ជាតិ, ដងគោម។”
គ្រា, កាល :
“មួយដង (ក្លាយមកជាម្ដង) ; ពីរដង។”
បណ្ដោយ, មាត់ (សម្រាប់ផ្លូវ ព្រៃ ទន្លេ ស្ទឹង ព្រែក អូរ ជាដើម) :
“ដងទន្លេ, អំពូលភ្លើងបំភ្លឺតាមដងវិថី។”