វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

សត្វល្អិតពួកសត្វវារ, សត្វលូន ឥតជើងខ្លះ មានជើងខ្លះ :

ឧទាហរណ៍

“ដង្កូវបាក់ខ្នង, ដង្កូវដឹកឧស។ល។”

២

ជំងឺដែលបង្កឡើងដោយពពួកបរាសិតម៉្យាងឈ្មោះ ផាស្យូឡាស្ស៊ីកង់ទីកា ដែលកើតឡើងនៅក្នុងថ្លើម ក្នុងថង់ប្រមាត់ និង នៅក្នុងបំពង់ទឹកប្រមាត់របស់គោក្របី :

ឧទាហរណ៍

“ខ្យងហៀនទឹកតូចៗជាភ្នាក់ងារចម្លងជំងឺដង្កូវថ្លើម។”

៣

សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវនិងធញ្ញជាតិផ្សេងៗទៀតដែលមានឈ្មោះវិទ្យាសាស្ត្រ មីធីមណាសេប៉ារ៉ាតា ស្ថិតក្នុងសន្តានណុកទ្វីដេ ប្រភេទមីធីមណាសេប៉ារ៉ាតា :

ឧទាហរណ៍

“ដង្កូវទ័ពស៊ីសំណាប ស្លឹកស្រូវ និងគល់កួរស្រូវខ្ចី។”

៤

សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវដែលមានឈ្មោះវិទ្យាសាស្ត្រ នីមភុយឡាដឺពុនតាលីស :

ឧទាហរណ៍

“កូនដង្កូវបំពង់ស៊ីកាត់បំផ្លាញស្លឹកនិងដើមស្រូវខ្ចីៗហើយរុំជាបំពង់។”

៥

សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវដែលមានឈ្មោះវិទ្យាសាស្ត្រ ខ្នាផាឡូក្រូស៊ីសមេឌីណាលីស :

ឧទាហរណ៍

“ដង្កូវមូរស្លឹកស្រូវស៊ីបំផ្លាញស្លឹកស្រូវបណ្ដាលឱ្យចេញជាឆ្នូតពណ៌សថ្លាវែងៗហើយស្ងួត។”

៦

សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវដែលមានឈ្មោះវិទ្យាសាស្ត្រ សៀប៉ូផាកាអាំងស៊ែទុយឡាស :

ឧទាហរណ៍

“ដង្កូវស៊ីរូងដើមកើតពីមេអំបៅពណ៌លឿងចោះស៊ីរូងចូលទៅក្នុងដើមឬកួរស្រូវផើមធ្វើឱ្យស្រូវងាប់បណ្ដូលនិងស្កក។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់