វចនានុក្រមខ្មែរ

ដីកា

គម្ពីរកែខៃ បញ្ជាក់អត្ថន័យរបស់បាលី (បិដក) ខ្លះ, របស់អដ្ឋកថានៃបាលីខ្លះ, របស់ដីកាមុនៗខ្លះ, អាងដល់អត្ថន័យរបស់គម្ពីរឯទៀតខ្លះក៏មាន គម្ពីរ សារត្ថទីបនី ជា មូលដីកា (ដីកាដើម) ; វិមតិវិនោទនី ជា អនុដីកា (ដីកាបន្ទាប់) ; វជិរពុទ្ធិ ជា អន្វានុដីកា (ដីកាបន្ទាប់ពីអនុដីកាមកទៀត) នៃវិនយបិដក។ ឯដីកាដែលកើតមានថ្មីៗ តៗមកទៀតហៅថា នវដីកា (ដីកាថ្មី)។ ព្រះត្រៃបិដក គឺ វិនយបិដក, សុត្តន្តបិដក, អភិធម្មបិដក សុទ្ធតែមាន ដីកា មានឈ្មោះផ្សេងៗគ្នា (ព.ពុ.)។ ក្នុងបុរាណសម័យព្រេងនាយ, ប្រទេសកម្ពុជា ប្រើពាក្យថា ដីកា នេះច្រើនបែបមានដើមគឺ ដីកាកោះ លិខិតកោះហៅ ...។

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

គម្ពីរកែខៃ បញ្ជាក់អត្ថន័យរបស់បាលី (បិដក) ខ្លះ, របស់អដ្ឋកថានៃបាលីខ្លះ, របស់ដីកាមុនៗខ្លះ, អាងដល់អត្ថន័យរបស់គម្ពីរឯទៀតខ្លះក៏មាន គម្ពីរ សារត្ថទីបនី ជា មូលដីកា (ដីកាដើម) ; វិមតិវិនោទនី ជា អនុដីកា (ដីកាបន្ទាប់) ; វជិរពុទ្ធិ ជា អន្វានុដីកា (ដីកាបន្ទាប់ពីអនុដីកាមកទៀត) នៃវិនយបិដក។ ឯដីកាដែលកើតមានថ្មីៗ តៗមកទៀតហៅថា នវដីកា (ដីកាថ្មី)។ ព្រះត្រៃបិដក គឺ វិនយបិដក, សុត្តន្តបិដក, អភិធម្មបិដក សុទ្ធតែមាន ដីកា មានឈ្មោះផ្សេងៗគ្នា (ព.ពុ.)។ ក្នុងបុរាណសម័យព្រេងនាយ, ប្រទេសកម្ពុជា ប្រើពាក្យថា ដីកា នេះច្រើនបែបមានដើមគឺ ដីកាកោះ លិខិតកោះហៅ ...។

ឧទាហរណ៍

“”

២

សេចក្ដីសម្រេចរបស់ចៅក្រមឬព្រះរាជអាជ្ញា ដើម្បីអនុញ្ញាតឬបង្គាប់ឱ្យធ្វើកិច្ចអ្វីមួយ។

ឧទាហរណ៍

“”

៣

លិខិតបង្គាប់របស់តុលាការដែលតម្រូវឱ្យបុគ្គលណាមួយត្រូវតែមកបង្ហាញខ្លួននៅតុលាការតាមកាលកំណត់ណាមួយ។

ឧទាហរណ៍

“”

៤

លិខិតបើកប្រាក់ ឬវត្ថុផ្សេងៗ។

ឧទាហរណ៍

“”

៥

ដីកាសម្រាប់ថ្វាយព្រះមហាក្សត្រិយ៍ជាអម្ចាស់ជីវិត។

ឧទាហរណ៍

“”

៦

(ម.ព. ដីកាសាទុក្ខ)។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(វេវ. ដីកាសាទោស)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់