វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១១ ន័យ
១

បង្អើលឱ្យដើរចេញ, បង្ខំឱ្យដើរ, កម្ចាត់ឱ្យឃ្លាតចេញ :

ឧទាហរណ៍

“ដេញចាប, ដេញគោ, ដេញគូលីឱ្យលែងធ្វើការ។”

២

រត់តាមដើម្បីចាប់ ឬនឹងប្រហារ :

ឧទាហរណ៍

“ដេញចោរ, ដេញទន្សាយ។”

៣

ចូលមកតយុទ្ធនឹងធ្នាក់ (បក្សី)។

ឧទាហរណ៍

“”

៤

ពិនិត្យ, សង្កេតសង្កិន, ឈ្លេចសួរ, តាមរកឱ្យឃើញពិត :

ឧទាហរណ៍

“ដេញជើងលេខ, ដេញប្រាជ្ញា។”

៥

ឈ្លេចសួរឱ្យទាស់ជើង, ឱ្យឃើញពិត។

ឧទាហរណ៍

“”

៦

សាកសួរជជីកឱ្យច្បាស់ការ, សួរសង្កិនបង្ខំឱ្យឆ្លើយដោះស្រាយ។

ឧទាហរណ៍

“”

៧

ប្រឡងចំណេះវិជ្ជា, ពិនិត្យចំណេះវិជ្ជាតាមប្រយោគមុខការមានកំណត់, ប្រឡងឱ្យឃើញកម្លាំងចំណេះវិជ្ជាដើម្បីឱ្យបានទទួលសញ្ញាបត្រឬទទួលមុខការអ្វីមួយ។

ឧទាហរណ៍

“”

៨

សង្កេតរកពុត, ពិនិត្យរកឱ្យឃើញពុត។

ឧទាហរណ៍

“”

៩

ជម្រះមន្ទិលសម្រាំងយកសាច់ល្អបរិសុទ្ធ :

ឧទាហរណ៍

“ដេញមាស។”

១០

តថ្លៃ, ដេញថ្លៃ ដណ្ដើមយកមុខការ (ហៅត្រឹមតែ ដេញ ក៏បាន)។

ឧទាហរណ៍

“”

១១

កេះ, ត្រេះ, ផ្ទាត់ខ្សែតន្ត្រី :

ឧទាហរណ៍

“ដេញចាប៉ី។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់