វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ព្រមតាម, ប្រតិបត្តិតាម :

ឧទាហរណ៍

“កូននេះដោយដំបូន្មានណាស់, កូននោះមិនដោយដំបូន្មានសោះ។”

២

នឹង; ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ; សម្រាប់ប្រើនិយាយភ្ជាប់នាំមុខនាម :

ឧទាហរណ៍

“ធ្វើការដោយដៃ, ដើរដោយជើង។ល។”

៣

ជាប់តាម, ជាប់ទៅជាមួយ :

ឧទាហរណ៍

“អ្នករើយកអីវ៉ាន់ទៅ ដោយទាំងសំពត់ហូលរបស់ខ្ញុំមួយទៅផង។”

៤

សេពមេថុនធម្ម, ធ្វើសេវនកិច្ច, រួមសង្វាស, រួមប្រវេណី :

ឧទាហរណ៍

“គោដោយញីឈ្មោល។”

៥

ស្រឡាញ់ស្នេហ៍ស្និទ្ធ :

ឧទាហរណ៍

“បងឯងនេះ គ្មានស្រីណាគេដោយទេ!”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់