តិះ
និយាយរិះគន់, និន្ទា ពេបជ្រាយនៅមុខ ឬកំបាំង។ ច្រើនតែផ្សំជាមួយនឹងពាក្យ ដៀល ថា តិះដៀល “តិះផង ដៀលផង” គឺពោលរិះគន់, និន្ទា ឬ ពេបជ្រាយផ្សេងៗ ពិតខ្លះមិនពិតខ្លះ ឬខុសទាំងស្រុងក៏មាន។

“”
(កាលពីក្នុងបុរាណសម័យព្រេងនាយ, ដោយសារប្រទេសមានព្រំដែនជាប់គ្នា, ខ្មែរនិងសៀម ធ្លាប់តែទៅមកប្រាស្រ័យរកគ្នា, ជនជាតិទាំងពីរនេះ ក៏តែងតែយកសម្ដីគ្នា ពីជាតិមួយទៅជាតិមួយទៅប្រើឬយកមកប្រើពុំប្រកែប្រកាន់អ្វីឡើយ; ឯខ្មែរយកសម្ដីសៀមមកប្រើក៏ក្រែលដែរ, ដូចជាសម្ដីសៀមថា ហ្មត គេអានថា ហ្មុត “អស់”, ខ្មែរយកមកប្រើ សរសេរជា ហ្មត់ ឬអ្នកខ្លះសរសេរជា ម៉ត់ “អស់” ដែរ; សៀមថា ហ្មតចត អ.ថ. ហ្មុតចុត “ស្អាត, បរិសុទ្ធ, ឥតសៅហ្មង ...”, ខ្មែរយកមកប្រើជា ហ្មត់ចត់ ឬអ្នកខ្លះសរសេរជា ម៉ត់ចត់ ក៏មាន “ស្អាត, បរិសុទ្ធ, ឥតសៅហ្មង ...” ដែរ,ឬ“ប្រដិតប្រជី, ម៉ឺងម៉ាត់ ...”; សៀមថា េខេ៏ង េរេង អ.ថ. ខែ៎ង់រ៉ែងឬខែ៏ងរ៉ែង “រឹងប៉ឹង, មាំមួន; ដែលប្រឹងប្រែងម៉ឺងមាត់”, ខ្មែរយកមកប្រើជា ខែងរ៉ែង មានអត្ថន័យដូចសៀមដែរ។ល។ សៀមយកសម្ដីខ្មែរទៅប្រើច្រើនជាអនេក, ដូចជា ខ្ទម, ជា ករះទ់្ចម អ.ថ. ក្រៈថម់; ខែ ជា េខេ អ.ថ. ខែ៎ “ព្រះចន្ទ”; ខ្នែង ជា េខេនង អ.ថ. ខ្នែ៎ង; តិះ ជា តិ អ.ថ. ទិ; តំណិះ ជា តាំហ្និ; តិះដៀល ជា តិត្យើន អ.ថ. ទិតៀន មានអត្ថន័យដូចខ្មែរដដែល ផ្សេងពីខ្មែរខ្លះបន្តិចបន្តួច។ល។ ខ្មែរដែលចេះសៀម, ធ្លាប់និយាយប្រាស្រ័យជាមួយនឹងសៀម, សៀមថា ទិ, ថា តាំហ្និ; ថា ទិតៀន ក៏ថាតាមសៀមដែរទៅ។ មិនត្រឹមតែនិយាយជាមួយនឹងសៀមប៉ុណ្ណោះឡើយ, ទោះបីនិយាយនឹងខ្មែរគ្នាឯង ក៏ថា ទិតៀន ដែរ, ថែមទាំងយល់ថាពាក្យ ទិតៀន មិនសូវធ្ងន់ខ្លាំងស្មើនឹងពាក្យ តិះដៀល, ថែមទាំងអ្នកខ្លះសរសេរ ទិតៀន, ខ្លះ ទិទៀន, ខ្លះ ទិចទៀន ផ្សេងគ្នាទៅទៀត, ព្រោះមានទម្លាប់ផ្សេងៗគ្នា។ សៀមថាសម្ដីខ្មែរមិនច្បាស់ តាមសំឡេងដើម, គួរតែខ្មែរថាតាមសំឡេងសម្ដីរបស់យើង ជាការប្រពៃ។ នេះ ជាប្រវត្តិនៃពាក្យ តិះ ក្លាយជា ទិ, តំណិះ ជា តាំហ្និ, តិះដៀល ជា ទិតៀន)។