វចនា.
វចនានុក្រមខ្មែរវចនានុក្រម

តែ

ន. [តែ]

ឈ្មោះឈើពួកមួយ ស្លឹកស្ងួត ក្រៀមសម្រាប់ឆុងទឹកក្ដៅផឹក។ ស្លឹកតែគ្រប់ប្រភេទគេច្រើននាំយកមកពីប្រទេសចិនមកលក់ក្នុងប្រទេសយើង។ ប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយមសព្វថ្ងៃនេះ ក៏បានបង្កើតដំណាំតែនាភ្នំនានាមានភ្នំគិរីវង់ជាដើម កំពុងតែលូតលាស់ចម្រើនតាមលំដាប់កាលឡើងហើយ, តាំងពីសម័យនេះរៀងទៅមុខ ដំណាំតែក៏មុខជានឹងចេះតែកើតកើនឡើងជាភិយ្យោភាព។

ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ឧទាហរណ៍

“”

២

តែត្រឹម, ពាក្យសម្រាប់ភ្ជាប់សេចក្ដី មានដំណើរផ្សេងៗ :

ឧទាហរណ៍

“សុំអ្នកឱ្យប្រាក់ថ្លៃភោជនាហារតែ ១០ រៀលមកសិនចុះ ..., សងត្រឹមតែ ២៥ រៀលមកទៀត គ្រប់ចំនួនហើយ។”

៣

ប៉ុន្តែ, ពាក្យសម្រាប់ដាក់អនុប្រយោគពីរឱ្យប្រឈមន័យគ្នាដោយមានប្រាប់សេចក្ដីផ្សេងៗ មានជាសេចក្ដីសរសើរក៏មាន ជាសេចក្ដីបង្អាប់ឬរិះគន់ក៏មាន :

ឧទាហរណ៍

“សិស្សនេះសរសេរអក្សរពុំសូវល្អទេ តែចេះតែងសេចក្ដីត្រឹមត្រូវល្អណាស់, ចេះសរសេរអក្សរល្អមែនទែន តែទាស់នឹងមានខុសច្រើនពេក។”

៤

ប៉ុន្តែថា។

ឧទាហរណ៍

“”

៥

ប៉ុន្តែបើ។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់