វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១០ ន័យ
១

ទី; ប៉ែកដី; ប៉ែកព្រៃ ជាដើម :

ឧទាហរណ៍

“ក្នុងតំបន់មួយ, ដីមួយតំបន់; ព្រៃមួយតំបន់។”

២

ទីស្ដីការរាជការមួយផ្នែកតូច មានសង្កាត់ប៉ុណ្ណោះៗ មានអ្នករាជការថ្នាក់លេខាធិការស្រុកម្នាក់ ឬនាយរាជតម្រួតម្នាក់ជាមេគ្រប់គ្រង ជាតំណាងអភិបាលស្រុក ក៏ហៅតំបន់ ដែរ។ តំបន់អូររាំងឪ (ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម), តំបន់ត្រាំខ្នារ (ក្នុងស្រុកបាទីខេត្តតាកែវ)។ល។ មេតំបន់មួយៗ ហៅថា ចៅតំបន់ (កាលពីដើម តំបន់ នេះ អាចឱ្យសរសេរជា ដំបន់ ក៏បាន ប៉ុន្តែឥឡូវនេះត្រូវលែងប្រើ, ត្រូវសរសេរ ដំបន់ ចំពោះតែ វាយមួយដំបងត្រូវដំបន់យ៉ាងធ្ងន់ ឯណោះដោយឡែកទៅវិញ)។

ឧទាហរណ៍

“”

៣

ទីឬផ្ទៃដីដែលមានលក្ខណៈសម្គាល់រួមមួយតាមធម្មជាតិឬសិប្បនិម្មិត :

ឧទាហរណ៍

“តំបន់ខ្ពង់រាប, តំបន់ទេសចរណ៍។”

៤

ទីដីដែលមានរយៈកម្ពស់ខ្ពស់ និងមានសណ្ឋានរាប :

ឧទាហរណ៍

“តំបន់ខ្ពង់រាបនៅភូមិភាគឦសាន។”

៥

ទីតាំងភូមិសាស្ត្រដែលនៅជាប់នឹងសមុទ្រ :

ឧទាហរណ៍

“ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង ជាតំបន់ឆ្នេរ។”

៦

ទីដីដែលនៅដាច់ឆ្ងាយពីគេ :

ឧទាហរណ៍

“ប្រជាជននៅតំបន់ដាច់ស្រយាលក្នុងខេត្តភាគខាងលិច។”

៧

ទីដីដែលមានរយៈកម្ពស់ទាប ឬជួនកាលទាបជាងនីវ៉ូទឹកសមុទ្រទៀតផង :

ឧទាហរណ៍

“តំបន់ទំនាបទន្លេសាប។”

៨

ទីដែលស្ថិតនៅភាគខាងជើងនិងខាងត្បូងបំផុតនៃផែនដី ហើយទទួលបានពន្លឺព្រះអាទិត្យតិចបំផុត។ តំបន់ទាំងនោះមានអាកាសធាតុត្រជាក់ (ក្រោមសូន្យអង្សាសេ) ហើយខ្សត់ទឹកភ្លៀងណាស់ គ្មានរដូវច្បាស់លាស់ទេ :

ឧទាហរណ៍

“ខ្លាឃ្មុំទឹកកកនៅតំបន់ប៉ូល។”

៩

ទីដីដែលសម្បូរទៅដោយដើមឈើដុះគ្របដណ្ដប់យ៉ាងច្រើន បង្កើតបានជាជម្រកសត្វព្រៃ :

ឧទាហរណ៍

“អារ៉ែងជាតំបន់ព្រៃត្រូពិកធំជាងគេនៅអាស៊ីអាគ្នេយ៍។”

១០

ទីដីដែលមានដីឬថ្មដែលដុះខ្ពស់ត្រដែតឡើងផុតពីផ្ទៃដីរាប :

ឧទាហរណ៍

“តំបន់ភ្នំក្នុងប្រទេសកម្ពុជាមានច្រើននៅក្នុងខេត្តពោធិ៍សាត់និងកោះកុង។”

ចំណាំការប្រើប្រាស់

(ម.ព. ដាច់ស្រយាល ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់